បើតាមធនាគារកណ្តាលអាមេរិករាយការណ៍កាលពីថ្ងៃពុធ ទី១១ មករា ២០១២ បានអោយដឹងថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅដើមឆ្នាំ២០១២នេះនៅតែបន្តដំណើរ រីកចំរើននៅក្នុងជំហានសន្សឹមៗ ដ៏ល្អបំផុតដែលនាំឱ្យមានសញ្ញាលេចឡើងនៃការកើនឡើងនៃសេដ្ឋកិច្ចរបស់ខ្លួន ។ ព្រោះបើតាម សៀវភៅ Beige ដែលជាសេចក្តីសន្និដ្ឋានសង្ខេបនៃប្រតិបត្តិកាសេដ្ឋកិច្ចតំបន់ ដែលចេញដោយសហរដ្ឋអាមេរិក និយាយថា របាយការណ៍ខ្លីៗសម្រាប់ទូទាំងប្រទេសបង្ហាញថា សកម្មភាពសេដ្ឋកិច្ចជាតិរីកធំឡើងពីសភាពសន្សឹមឆ្ពោះទៅកាន់ជំហ៊ាន កណ្តាល។
ការប្រមូលចងក្រងព័ត៌មានរបស់ធនាគារតំបន់ចំនួន ១២របស់ធនាគារកណ្តាលអាមេរិក និង ការគ្រប់គ្រងមួយរយៈចាប់ពីចុងខែវិច្ឆិកា រហូតបំណាច់ខែធ្នូ របាយការណ៍គូសបញ្ជាក់ពីសញ្ញានៃការកើនឡើងដ៏មានលំនឹងរបស់ប្រទេសមហា អំណាចសេដ្ឋកិច្ចលេខមួយ។ របាយការណ៍តុល្យការបង្ហាញពីដំណើរទៅមុខនៃការរីកចំរើនក្នុងក្រប ខណ្ខសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះរួមជាមួយតំបន់មួយ ចំនួនដែលបង្ហាញពីផលចំណេញកាន់តែធំធេងជាងការបញ្ជាក់ក្នុងរបាយការណ៍ កាលពីចុងរដូវផ្ការីករហូតដល់រដូវស្លឹកឈើជ្រុះ ។
ការចំណាយរបស់អតិថិជនគឺជាកូនសោនាំឱ្យសេដ្ឋ កិច្ចរីកចម្រើន ។ ការចំណាយរបស់អតិថិជនបានកើនឡើងក្នុងតំបន់ជាច្រើន និងស្របពេលនៃការលក់ចេញពីកន្លែងចែកចាយសម្រាប់ថ្ងៃសម្រាកកើនឡើង ជាងឆ្នាំមុនទៅទៀត ។ ការធ្វើដំណើរ និងទេសចរណ៍កើនឡើងគួរឱ្យកត់សម្គាល់ ហើយតម្រូវការក៏បន្តពង្រឹងសម្រាប់សេវាមិនមែនហិរញ្ញវត្ថុ រួមមានសេវាដឹកជញ្ជូន និងសេវាអ្នកជំនាញ ។ រោងចក្រ ដែលជាវិស័យនាំមុខក្នុងការស្តារសេដ្ឋកិច្ច ក្រោយពីធ្លាក់ចុះសេដ្ឋកិច្ចក្នុងខែ មិថុនា ឆ្នាំ២០០៩ បន្តពង្រីកសក្តានុពល ប៉ុន្តែក្នុងកម្រិតជំហានតូចក្នុងវិស័យមួយចំនួនដូចជា ផលិតផលបច្ចេកវិទ្យា ។
សកម្មភាពនៃការធ្លាក់ចុះក្នុងទីផ្សារអចលនទ្រព្យនៅតែ ស្ពឹក ប៉ុន្តែក៏លេចឡើងនូវសញ្ញាមួយចំនួននៃការរីកចំរើនក្នុងទីផ្សារអចលនទ្រព្យ ពាណិជ្ជកម្ម ។ ធនាគារកណ្តាលអាមេរិកបន្តថា ការសង្ខេបចុងក្រោយរបស់ខ្លួន នៃស្ថានភាពសេដ្ឋកិច្ចបង្ហាញពីព្រំដែនទៅរកសម្ពាធនៃតម្លៃ និងការកើនឡើងនៃតម្លៃ ។អតិផរណានៅតែបង្ក្រាបទៅលើកំណើនសេដ្ឋកិច្ចដែលកំពុងចាប់ផ្តើមឡើងកម្តៅ ដោយសារអ្នកផលិតស្ទាក់ស្ទើរក្នុងការទម្លុះនៃការកើនឡើងតម្លៃលក់ដុំ ។
ចំណែកអត្រាអ្នកអត់ការងារនៅតែមានកម្រិតខ្ពស់៨,៥ ភាគរយ ក្នុងខែធ្នូ ចំណែកសម្ពាធនៃប្រាក់កម្រៃនៅតែលើកម្រិតធូរស្រាលពាក់កណ្តាល។ ក្នុងសៀវភៅនេះបន្តទៀតថា ការរួមបញ្ចូលគ្នានៃការជួយបុគ្គលិកអចិន្ត្រៃយ៍មានចំនួនកំណត់ ក្នុងវិស័យជាច្រើន និងមានមនុស្សជាច្រើនព្យាយាមស្វះស្វែងរកការងារនៅតែបន្ត ទៅលើការរក្សាសុំដំឡើងប្រាក់ខែជាទូទៅ។
របាយការណ៍នឹងចេញមកបន្ថែមទៀតក្នុង កិច្ចប្រជុំស្តីពីគោលនយោបាយទីមួយរបស់ ធនាគារកណ្តាលអាមេរិកប្រចាំឆ្នាំនៅថ្ងៃទី២៤និង២៥ មករា២០១២ ។កាលពីថ្ងៃទី១៣ ធ្នូ កន្លងផុតទៅកិច្ចប្រជុំនៃគណៈកម្មាធិការទីផ្សារបើកទ្វារសហព័ន្ធ (FOMC)អ្នកបង្កើតនយោបាយសម្រេចចាប់ផ្តើមបង្ហាញគម្រោង ផ្តល់ផលចំណេញរបស់ពួកគេដោយផ្ទាល់ និងទីផ្សារហិរញ្ញវត្ថុ៕ January, 12,2012(11:13PM) ដោយ នាគតូច
0 មតិ:
Post a Comment