អ្នកចិញ្ចឹមមាន់ទាន់រដូវចូលឆ្នាំចិន កំពុងដំឡើងថ្លៃមាន់របស់ខ្លួន ត្រូវអ្នកភូមិ និងអាជីវករក្នុងខេត្តតាកែវ និង ខេត្តកំពត អះអាងថា បានឡើងថ្លៃពី ១៣.០០០រៀល ទៅ ១៨.០០០រៀល ក្នុង១គីឡូក្រាម ក្នុងពេលដែលពួកគេប្រមូលទិញ និង លក់ត្រៀមសម្រាប់លក់ក្នុងឱកាស ចូលឆ្នាំចិន ឬ គេហៅថា ចិនសែនក្នុងខែ មាឃ។
អាជីវករដើរទិញមាន់ក្នុងខេត្ត តាកែវ លោក រ៉េត បានឲ្យដឹងថា កាលពីឆ្នាំមុន គាត់ទិញមាន់យកទៅលក់ ក្នុងពេលចូលឆ្នាំចិន មានតម្លៃថោកជាងឆ្នាំនេះ។
អ្នកស្រី ហៃ តាំងគី អាជីវករដើរទិញមាន់ ទា ពីខេត្តតាកែវ កំពត និង ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មាន់ឆ្នាំនេះឡើងថ្លៃខ្លាំងជាងឆ្នាំមុន ក្នុង១គីឡូ ៤០០០ ទៅ ៥០០០រៀល។ អ្នកស្រីថា គាត់ដើររកទិញមាន់តាមភូមិ ស្ទើរតែមិនអាចយកទៅដាក់ឲ្យម៉ូយ ប្រចាំថ្ងៃបាន ពីព្រោះ អ្នកភូមិបានទិញមាន់ត្រៀមសម្រាប់យកទៅលក់នៅភ្នំពេញ ក្នុងថ្ងៃចិនសែនមាឃ ឬ ចូលឆ្នាំចិន។
ចូលឆ្នាំចិន នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១២ ខាងមុខនេះតទៅ៕
ដកស្រង់ចេញពី Radio Free Asia
0 មតិ:
Post a Comment