ថ្វីត្បិតតែមានរូបរាងជាសត្វឆ្កែ ប៉ុន្តែវាគឺជាកន្លែងដែលភ្ញៀវទេសចរប្រាថ្នាចង់ស្នាក់នៅជាហូរហែរ។ អ្នកស្រុករស់នៅតំបន់នោះតែងតែហៅផ្ទះសំណាក់ឆ្កែព្រុសនេះថា Sweet Willy ។ ស្ថិតនៅភាគកណ្ដាលនៃរដ្ឋអាយដាហូ វាជាផ្ទះសំណាក់ដែលផ្ដល់សេវាស្នាក់នៅ នឹងអាហារពេលព្រឹកជាមួយនឹងតម្លៃ ៩២ដុល្លារក្នុងមួយថ្ងៃ។
សំណង់រូបឆ្កែ និងរបស់របរប្រើប្រាស់ទាំងអស់ មានតាំងពីគ្រែ ចាន ស្លាបព្រា កំសៀវទឹក ជាដើមសុទ្ធតែត្រូវបានរចនាឲ្យមានរូបឆ្កែទាំងអស់។
ផ្ទះសំណាក់ឆ្កែព្រុសគឺជាស្នាដៃសិល្បៈរបស់ប្ដីប្រពន្ធជាជាងឈើ គឺលោក Dennis J Sullivan និងអ្នកស្រី Frances Conklin ដែលចាប់ផ្ដើមស្ថាបនាគម្រោងនេះតាំពីឆ្នាំ១៩៩៧៕
17 Jan 2012 (11:54PM) By:D3U
0 មតិ:
Post a Comment