VN:បើតាមការផ្សាយរបស់vnexpress.netនៅថ្ងៃនេះបានឲ្យដឹងថា នេះជាលើកដំបូងហើយដែលវៀតណាមផលិតនាវាចំបាំងដំបូងមួយគ្រឿង ដែលមានឈ្មោះថា HQ 272 ហើយបំពាក់ ដោយអាវុធទំនើបដូចជាកាំជ្រួច AK 630មានប្រព័ន្ឋរ៉ាដា នឹងអាវុធ ប្រឆំាងម៊ីស៊ីល កំរិតទាប។ នេះ។
ប្រភពព័តមានបានអោយដឹងថា កាលពីថ្ងៃទី១៦មករា មានពីធីប្រកាសអោយប្រើប្រាស់នាវាចំបាំង HQ 272នេះ។ ការផលិតនេះគឺត្រូវបានចំណាយពេល២ឆ្នាំ ប៉ុន្តែមិនបានបញ្ជាក់ពីតំលៃនៃការផលិតនោះទេ។ គួរបញ្ជាក់ផងដែរចំពោះនាវានេះអាចប្រតិបត្តិការជាប់រហូតរយះ ពេល៣០ថ្ងៃនៅលើទឹកសមុទ្រ៕
17 Jan 2012(0២:០២PM)By: Neak Toch
0 មតិ:
Post a Comment