Giglio, Italy (CNN):រដ្ឋមន្ត្រីបរិស្ថានអ៊ីតាលី លោក CORRAPO CLINI អះអាងកាលពីថ្ងៃទី១៦ មករា ថា រដ្ឋាភិបាលអ៊ីតាលីនឹងចេញការប្រកាសអាសន្នដែលនឹងអាចបញ្ចេញមូលនិធិបន្ថែមទៀត សម្រាប់ប្រតិបត្តិការទាំងឡាយដែលទាក់ទិនដល់ការលិចនាវាប៉ាកឺបូ ឈ្មោះ COSTA CONCORDIA ។ វត្ថុរាវមួយដែលនៅពុំទាន់កំណត់ដឹងថាជាអ្វីបានធ្លាយចេញពីនាវា ហើយបារ៉ាស់បណ្តែតទឹកកំពុងតែដាក់រាយ។ ក្នុងសន្និសីទសារព័ត៌មានមួយ លោក CLINI ថ្លែងថា គ្រោះថ្នាក់បរិស្ថានសម្រាប់កោះ GIGLIO មានខ្ពស់បំផុត ។
ទិសដៅគឺត្រូវចៀសវាងកុំឱ្យមានការធ្លាយប្រេងចេញហើយយើងកំពុងធ្វើកិច្ចការនេះ ។ ការត្រួតពិនិត្យនៅបន្ត ដើម្បីធ្វើការសម្រេចចិត្តនានាការពារបរិស្ថាន។ បណ្តាធុងប្រេងរបស់នាវាមានប្រេងពេញព្រោះទើបតែចាក់ប្រេងនៅ CIVITAVEC-CHIA គឺមុនពេលលិចនាវានេះមានប្រេងដល់ទៅ២.៣០០តោន។ មនុស្ស៦នាក់ស្លាប់ក្នុងគ្រោះថ្នាក់នេះ ដែលកើតមានកាលពីយប់ថ្ងៃទី១៣ មករា កន្លងមកនេះ ហើយអ្នកដំណើរ១៦នាក់ទៀតក្នុងចំណោមអ្នកដំណើរ និងសមាជិកក្រុមនាវិកប្រមាណជាង៤.០០០នាក់ នៅតែបាត់ខ្លួន។
តំបន់ដែលនាវា COSTA CONCORDIA លិចល្បីថា ជាតំបន់ដែលមានទឹកថ្លា សំបូរដោយសត្វសមុទ្រប្លែកៗ និងផ្កាថ្ម ។ កន្លែងនោះក៏ជាកន្លែងដែលពួកអ្នកមុជទឹកនិយមទៅផងដែរ៕
17 Jan 2012(11:56AM)By: Neak Toch
0 មតិ:
Post a Comment