កណ្ដាល ៖ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដឹកនាំដោយលោកកែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាលកាលពីថ្ងៃទី១៨ ខែ មករាកន្លងមកនេះបានចាប់ឃុំខ្លួនជនជាតិបារាំងម្នាក់ពីបទរួមភេទជាមួយក្មេងប្រុសអនីតិជនដោយខុសច្បាប់ដែលបានលួចប្រព្រឹត្តិឡើងជាច្រើនឆ្នាំមកហើយនៅក្នុងផ្ទះជនជាតិបារាំងស្ថិតក្នុងភូមិ ព្រែកស្វាយ ឃុំ ឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្ដាល។
លោកវរសេនីយ៍ទោរស់ សាវិន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការនគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ជនជាតិបារាំងនេះមានឈ្មោះ ហ្វីលីព ហ្វេកជេកឡូវ័រ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិបារាំង កាន់លិខិតឆ្លងដែនលេខ 05AP-61936 បានមកទិញផ្ទះស្នាក់នៅភូមិព្រែកស្វាយ ឃុំស្វាយប្រទាល ស្រុក កៀនស្វាយ បានត្រូវឃាត់ខ្លួននៅវេលាម៉ោង១៧ ល្ងាចថ្ងៃទី១៨ ខែ មករាឆ្នាំ២០១២។
លោក វរសេនីយ៍បានឲ្យដឹងថា ដោយយោងតាមពាក្យបណ្ដឹងអាណាព្យាបាលរបស់ជនរងគ្រោះ និង របាយការណ៍របស់អង្គការសកម្មភាពដើម្បីកុមារ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនីតិជនបានបើកស៊ើបអង្កេតបឋមដោយមានការដឹកនាំចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី អ៊ាវ ចំរឿន ស្នងការនគរបាល និងលោកស្រីស្នងការរង ហើយមានការឯកភាពពីព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្ដាល អ៊ុក គឹមសិទ្ធិ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវប្រមូលបានវត្ថុតាងទើបចុះធ្វើការឆែកឆេរលំនៅដ្ឋានជនសង្ស័យឈ្មោះ ហ្វីលីព ហ្លេកជេកវ័រ ដែលជាជនជាតិបារាំងនោះតែម្តង៕22.Jan.2012/08:54AM By:Neak Toch
0 មតិ:
Post a Comment