ប្រទេសចិនទំនងក្លាយជាប្រទេសនាំចូលស្ករច្រើនជាងគេបំផុតក្នុងឆ្នាំ២០២០ ស្របពេលការផលិតកើនឡើង ព្រមជាមួយប្រាក់ចំណូល។ នេះបើតាមរបាយការណ៍របស់ធនាគារអូស្រ្តាលី (CBA)។ CBA និយាយថា នគរូបិយកម្ម និងការធ្វើឲ្យទៅតាមបស្ចិមប្រទេសនៃរបបអាហារ បណ្តាលឲ្យចំនួនស្ករកើនឡើងយ៉ាងឆាប់រហ័សក្នុងប្រទេសដែលមានអត្រាសម្រាប់មនុស្សម្នាក់ទាប ដូចជាប្រទេសចិន។
តម្រូវការស្ករក្នុងប្រទេសចិនសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំមានចំនួន៧,៦គីឡូក្រាម នេះបើតាមរបាយការណ៍ដែលលើកឡើងរបស់អង្គការFAOនៃអង្គការសហប្រជាជាតិ ស្របពេលបណ្តាប្រទេសអភិវឌ្ឍន៍អាស៊ីដូចជាប្រទេស ជប៉ុន និងកូរ៉េខាងត្បូងមានតម្រូវការស្ករ សម្រាប់ប្រជាជនម្នាក់ៗក្នុងមួយឆ្នាំមានចំនួន២៩គីឡូក្រាម និង៣៦គីឡូក្រាម។
ប្រទេសអភិវឌ្ឍន៍នៅលោកខាងលិចមួយចំនួនត្រូវការស្ករខ្ពស់ ព្រមជាមួយប្រទេសអូស្រ្តាលីមានតម្រូវការស្ករមួយឆ្នាំសម្រាប់មនុស្សម្នាក់ចំនួន៤៧គីឡូក្រាម ហើយសហរដ្ឋអាមេរិកត្រូវការចំនួន៦៧,៦គីឡូក្រាមក្នុងមួយឆ្នាំ។ ការិយាល័យស្ថិតិជាតិចិននាដើមសប្តាហ៍នេះ និយាយថា ប្រជាពលរដ្ឋទីក្រុងពេលនេះមានចំនួនប្រហែល៥១ភាគរយនៃចំនួនប្រជាជនសរុប។ វាជាលើកទីមួយហើយដែលមានប្រជាជនរស់នៅទីក្រុងដ៏ច្រើនលើសលប់លើប្រជាជនរស់នៅជនបទ។
នៅក្រោមសេនារីយោនេះ តម្រូវការស្ករសរុបកើនឡើងប្រហែល២,៦នៃតម្រូវការស្ករឆ្នាំ២០១០។ ចំនួនតម្រូវការស្ករសរុបរបស់ប្រជាជនចិននឹងកើនឡើងដល់៦៣ភាគរយ ចាប់ពីឆ្នាំ២០១០ទៅដល់ឆ្នាំ២០២០និងឆ្នាំ២០៣០។ ស្កររបស់ប្រទេសចិនត្រូវបានគេព្យាករណ៍ប្រហែលមានចំនួន១៣,៥លានតោននៅឆ្នាំ២០១០និងឆ្នាំ២០១១នេះបើតាមសមាគមស្ករចិន។
គោលដៅនៃការផលិតស្កររបស់ប្រទេសចិន សម្រាប់ឆ្នាំ២០១៥ មានចំនួនប្រហែល១៦លានតោន។ នេះបើតាមគ្រោងការ៥ឆ្នាំសម្រាប់វិស័យស្បៀងចេញពីឆ្នាំ២០១១ ដើម្បីជួយបន្ថែមបំពេញតម្រូវការ៨៥ភាគរយនៃតម្រូវការស្ករក្នុងស្រុក និងការផ្គត់ផ្គង់ខ្លួនឯង។ CBA និយាយថា ការនាំចូលស្កររបស់ប្រទេសចិននឹងកើនឡើងពី៤ទៅ៥លានតោននៅឆ្នាំ២០២០។ ប្រទេសចិននាំស្ករចូលប្រហែល២,៤២លានតោនក្នុងរយៈពេល១១ខែក្នុងឆ្នាំ២០១១ កើនឡើង៤៨ភាគរយធៀបជាមួយឆ្នាំចាស់។ នេះបើតាមការបង្ហាញរបស់គយ៕
23.Jan.2012/09:45AM By: Neak Toch
0 មតិ:
Post a Comment