ប្រទេសអ៊ីរ៉ង់ បិទទ្វារហាងលក់តុក្កតាBarbie ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ បានរាយការណ៍ថា មន្ត្រីប៉ូលិសបានបិទទ្វារហាងលក់តុក្កតាជាច្រើន កន្លែងដែលមានលក់តុក្កតាBarbie ។ ដោយថ្លែងថា ធ្វើបែបនេះដើម្បីប្រយុទ្ធប្រឆាំងនិងការជះឥទ្ធិពលវប្បធម៌លោកខាងលិច។ ក្នុងសារព័ត៌មាននៅថ្ងៃសុក្រ ទីភ្នាក់ងារសារព័ត៌មានMehr បានដកស្រង់មន្ត្រីប៉ូលិសម្នាក់និយាយថា ប៉ូលិសក៏រឹបអូសរូបតុក្កតាBarbie ពីហាងលក់តុក្កតាក្នុងទីក្រុងTehran តាមយុទ្ធនាការណ៍ថ្មីនៃការចុះបង្ក្រាមរបស់ខ្លួន។
ចាប់តាំងពីមានបដិវត្តន៍អ៊ិស្លាមឆ្នាំ១៩៧៩ អ្នកកាន់សាសនាអ៊ិស្លាមខ្លះៗជាថ្មីម្តងទៀតបាន ព្យាយាមប្រឆាំងទៅនឹងអ្វីដែលគេមើលឃើញថា ជាការឈ្លានពានវប្បធម៌លោកខាងលិច។ បំរាមលក់រូបតុក្កតា Babie ដែលត្រូវបានគេកែច្នៃម៉ូដមានរូបរាងមុនមាត់ស្រដៀងក្មេងស្រីរបស់លោកខាងលិច ត្រូវបានដាក់ចុះចាប់តាំងពីពាក់កណ្តាលទសវត្ស១៩៩០។ បើទោះជាបំរាមលើសៀវភៅ ខ្សែភាពយន្ត តន្ត្រី ការកាត់សក់ និងម៉ូដ របស់លោកខាងលិច ក៏ប្រជាជននៅតែរក្សាការចូលចិត្តនូវវប្បធម៌បស្ចិមប្រទេស។ បើទោះជាបណ្តាទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បញ្ជាំងខ្សែភាពយន្តហូលីវ៉ូដ និងបស្ចិមប្រទេសរាល់សប្តាហ៍ក៏ដោយ៕
23.Jan.2012/09:30 By: Neak Toch
0 មតិ:
Post a Comment