ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១២ វេលាម៉ោង ៩ និង ១៥នាទី មានអគ្គីភ័យមួយ បានកើតទ្បើងស្ថិតនៅផ្ទះលេខ 22Y ជាន់ទី ៣ ផ្លូវ ៥៩៨ ក្រុមទី១៥ ភូមិ ៣ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ម្ចាស់ឈ្មោះ យិន សុវណ្ណី ជាទីប្រឹក្សា សម្តេច ជា ស៊ីម ត្រូវ បានអគ្គិភ័យឆាប់ឆេះអស់ផ្ទះមួយបន្ទប់ និង សម្ភាររួមមាន៖ ទូមួយ គ្រែប្រអប់មួយកំប្លេ ទូរទស្សន៍មួយគ្រឿង និង ពិដានខាងលើមួយចំនួនធំ ។ គួរបញ្ចាក់ផងដែរថា ក្រោយទទួលបានព័ត៌មានភ្លាម ការិយាល័យបង្កាពន្លត់អគ្គីភ័យនៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញធ្វើអន្តរាគមន៍ ពន្លត់បានទាន់ពេល ដែលពុំបណ្តាលឲ្យរាល ដាលដល់ផ្ទះជិតខាង ហើយបានប្រើប្រាស់រថយន្ត ពន្លត់អគ្គីភ័យចំនួន ០៤គឿង និង បានប្រើប្រាស់អស់ទឹកចំនួន ០២ រថយន្តទើបពន្លត់ឲ្យរលត់ ទៅវិញទាំងស្រុង នៅវេលាម៉ោង ១០ និង ០៥នាទី មូលហេតុ បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ៕
រសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១២ វេលាម៉ោង ១៤ និង ០០នាទី មានអគ្គីភ័យមួយ បានកើតទ្បើងម្តងទៀត ស្ថិតនៅផ្ទះលេខ ១២១ ផ្លូវ លំ ក្រុមទី ៤ ភូមិ ផ្សារទឹកថ្លា សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ ម្ចាស់ឈ្មោះ នី ផល្លា ភេទ ស្រី អាយុ ៤៣ឆ្នាំ មុខរបរលក់ដូរ បានជួលផ្ទះខាងលើឲ្យទៅក្រុមនិស្សិត និង អ្នកអ៊ុតសក់ផ្នែកខាងក្រោម ។ ត្រូវបានអគ្គីភ័យឆាបឆេះ ផ្ទះឈើលើថ្មក្រោម ទំហំ ៤x១២ ខូចខាតទាំងស្រុង និង ឆេះឆ្លងទៅផ្ទះជាប់សងខាង ប្រហែល ៣០ ភាគរយ។ មូលហេតុបណ្តាលមកពី ផ្ទុះកំប៉ុងហ្គាសពេលកំពុង ចំអិនអាហារ ។ ក្រោយទទួលបានព័ត៌មាន ភ្លាមតាមប្រព័ន្ធទូរស័ព្ទ ៦៦៦ ការិយាល័យ បង្កាពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ បានបញ្ចេញរថយន្តចំនួន ០៣ គោលដៅដែលនៅជុំវិញ ភូមិសាស្ត្រកើតហេតុ ដើម្បីធ្វើអន្តរាគមពន្លត់បានទាន់ពេល ដែលពុំបណ្តាល ឲ្យរាលដាលដល់ផ្ទះជិតខាងជាច្រើន ពោពេញទៅដោយ លំនៅដ្ឋានសងអំពីឈើ ។ អង្គភាពពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាន ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ១០ គឿង រថយន្តពន្លត់អគ្គីភ័យ កងរាជអាវុធហត្ថចំនួន ២ គឿង និង បានប្រើប្រាស់អស់ទឹកចំនួន ០៦ រថយន្តទើបពន្លត់ឲ្យ រលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង ១៤ និង ៣០នាទី ។
សូមបញ្ចាក់ផងដែរថា គ្រោះថ្នាក់អគ្គីភ័យទាំង២ករណីខាងលើ មិនបណ្តាលឲ្យបាត់បង់ជីវិតដល់ប្រជាពលរដ្ឋទេ៕
ប្រភពៈ អគ្គស្នងការដ្ឋាននគរបាលជាតិ
0 មតិ:
Post a Comment