នៅយប់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១២ វេលាម៉ោង ៧និង ១០នាទី មានករណីគ្រោះថ្នាក់ ចរាចរណ៏កើតឡើងគួរអោយរន្ធត់ ម៉ូតូ២គ្រឿងជិៈបញ្ជ្រាសទិសគ្នា ហើយបានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលធ្វើអោយ ស្លាប់មនុស្សម្នាក់ និង រងរបួសធ្ងន់ម្នាក់ស្រាល ០២ នាក់ ហេតុការណ៏នេះ កើតឡើងនៅចំណុចមុខសហគ្រាស សុវណ្ណឌី ស្ថិតនៅភូមិ ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ជនរងគ្រោះឈ្មោះ លឹម វណ្ណណូន ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ មានទី លំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បើកម៉ូតូម៉ាក C125 ពណ៌ខ្មៅ សេរី២០១០ ពាក់ស្លាកលេខ 1A .0380 បណ្តាលអោយស្លាប់ នៅពេលរថយន្តសង្គ្រោះ របស់ស្នងការដ្ឋាននគរបាល ខេត្តដឹកជនរងគ្រោះ យកមកមន្ទីរពេទ្យបង្អែកខេត្ត រីឯភាគីម្ខាងទៀត មានគ្នា ៣ នាក់ជិៈម៉ូតូម៉ាក ឃ្លិក ពណ៌ខ្មៅ លាយស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហ៊ឹម វ៉ាន់ថា ភេទ ប្រុសអាយុ ២៥ឆ្នាំជន ជាតិខ្មែរមុខរបរសន្តិសុខ ធនាគារសាធារណៈ មានទីលំណៅ ភូមិ១សង្កាត់ ដងទង់ក្រុងខេមរភូមិន្ទ បណ្តាលអោយរងរបួសធ្ងន់ និង អ្នកជិៈពីក្រោយ ១.ឈ្មោះ ទេព ប្រុស ភេទ ប្រុស អាយុ២៥ ឆ្នាំជនជាតិ ខ្មែរនៅ ភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ២.ឈ្មោះថន ភេទ ប្រុសអាយុ ២១ ឆ្នាំជនជាតិខ្មែរ នៅភូមិ កោះកាពិ ឃុំកោះកាពិ ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង អ្នកទាំង ២រងរបួសស្រាល ចំណែកម៉ូតូទាំអពីរ គ្រឿងខូចខាតផ្នែកខាងមុខទាំងស្រុង។
បច្ចុប្បន្ន កម្លាំងអធិការដ្នានគរបាល ចរាចរណ៏ ក្រុងខេមរភូមិន្ទ បានយកម៉ូតូទៅរក្សាទុករងចាំ
ធ្វើការដោះស្រាយ ហើយសាកសពជនរងគ្រោះ សមត្ថកិច្ចយើងបានគល់ទៅ អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភពៈ អគ្គស្នងការដ្ឋាននគរបាលជាតិ
0 មតិ:
Post a Comment