ទីភ្នាក់ងារព័ត៌មានបរទេស កាលពីថ្ងៃទី១២ មករា ផ្សាយថា នាងហាសេល ចូន ជនជាតិអង់គ្លេស អាយុ២៧ឆ្នាំបង្ហើបឱ្យដឹងថា នាងមានផ្លូវភេទពីរកន្លែង ដែលលក្ខណៈបែបនេះត្រូវបានដឹងខណៈនាងមានអាយុ១៨ឆ្នាំ ហើយគ្រូពេទ្យនិយាយថា ក្នុងចំណោមស្ត្រី១លាននាក់ ទើបតែឃើញនាងម្នាក់ប៉ុណ្ណោះដែលមានផ្លូវភេទ២បែបនេះ។ នាងហាសេល បញ្ជាក់ថា នាងបានទៅជួបគ្រូពេទ្យក្រោយពីមិត្តប្រុសប្រាប់ថានាងមានភាពខុសប្រក្រតីនៅបរិវេណអវយវៈភេទ និងក្នុងពេលកន្លងមកនាងមានការប្រឆាំងលើរឿងភេទ ប៉ុន្តែបច្ចុប្បន្នអាចសម្របចិត្តបន្តិចបាន និងគ្មានអារម្មណ៍ប្រឆាំងទាក់ទងនឹងរឿងនេះឡើង។ នាងមិនធ្វើការវះកាត់ទេ ព្រោះអាចធ្វើឱ្យអវយវៈភេទរបស់នាងមានដំបៅ។ ក្រៅពីនេះ ការដែលនាងមានអវយវៈភេទពីរ ថែមទាំងធ្វើឱ្យនាងត្រូវបាត់បង់ព្រហ្មចារីចំនួនពីរលើកផងដែរ។
នាងហាសេល បាននិយាយទៀតថា នាងធ្លាប់មានរដូវដ៏អាក្រក់ និងប្រឈមមុខនឹងអំឡុងពេលខាងលើដ៏ធ្ងន់ធ្ងរ ប៉ុន្តែក៏យល់ស្របថា វាត្រូវមានអាការៈបែបនេះ ព្រោះមានផ្លូវភេទពីរកន្លែង និងត្រូវប្រុងប្រយ័ត្នលើការមានផ្ទៃពោះ ដោយមិនត្រូវពពោះស្របគ្នាឡើយ។ ទោះជាយ៉ាងណាក៏ដោយ នាងហាសេល មិនមែនមានអារម្មណ៍តានតឹងលើរឿងនេះទេ និងបានបង្ហើបប្រាប់រឿងនេះទៅមនុស្សគ្រប់រូបថា វាជារឿងចម្លែកសម្រាប់រូបនាង ហើយប្រសិនបើស្ត្រីណាម្នាក់ត្រូវការឃើញអវយវៈភេទរបស់នាង នាងក៏យល់ព្រមបង្ហាញដែរ។
ចំណែកគ្រូពេទ្យជំនាញបានបញ្ជាក់ថា ការមានអវយវៈភេទញែកចែកដាច់ពីគ្នា ចាត់ទុកថា ជាករណីដ៏កម្រ រួមទាំងបញ្ជាក់ទៀតថា នាងហាសេល អាចកើតខុសប្រក្រតី ព្រោះស្បូនរបស់នាងមានទំហំតូចជាងមនុស្សទូទៅ និងគួរតែធ្វើកាវះកាត់។ ក្រៅពីនេះ នាងចាំបាច់ត្រូវត្រួតពិនិត្យលើអវយវៈភេទ ដើម្បីការពារការកើតមហារីកមាត់ស្បូនផងដែរ៕22.Jan.2012/09:05 By:Neak Toch
0 មតិ:
Post a Comment