San Alfonso del Marជាអាងទឹកដែលធំ និងជ្រៅបំផុតក្នុងលោកដែលមានបណ្តោយប្រវែង១០១៣ម៉ែត្រ ទំហំផ្ទៃ៨ហិកតា និងជម្រៅរបស់វារហូតដល់៣៥ម៉ែត្រឯណោះ ហើយអាងហែលទឹកមួយនេះត្រូវបានកំណត់ត្រាហ្គីនណេសពិភពលោកទៀតផង ។
យោងតាមកំណត់ត្រាហ្គីនណេសពិភពលោក អាងទឹកដ៏ធំអស្ចារ្យនេះត្រូវបានបំពេញដោយទឹកចំណុះ២៥០លានលីត្រ ដែលបូមចេញពីសមុទ្រ។
ក្រៅពីវាមានទំហំទូលាយ អាងហែលទឹកនេះក៏មានលក្ខណៈពិសេសផ្សេងទៀតផងដែរ ដូចជាទឹកថ្លាពណ៌ខៀវសបីដូចជាត្បូងកណ្ដៀងផុសចេញពីតំបន់ជួរភ្នំក្បែរមាត់សមុទ្រផងដែរ។
ក្រៅពីអគារដ៏ស្កឹមស្កៃសម្រាប់ភ្ញៀវទេសចរស្នាក់នៅក្បែរអាងទឹកមាន សុទ្ធតែសំណង់ទំនើបៗ ដូចជាពីរ៉ាមីតកញ្ចក់ និងអាងត្រាំទឹកតូចៗដទៃទៀត។
អាងហែលទឹកមយយនេះបានចំណាយទឹកប្រាក់ក្នុងការសាងសង់ប្រមាណ១,៥ពាន់លានដុល្លារសម្រាប់ស្ថាបនាតែអាងហែលទឹកមួយនេះ ហើយក្រុមហ៊ុន Crystal Lagoons បានប្រើបច្ចេកទេសពិសេសក្នុងការបូមយកទឹកប្រៃពីមហាសមុទ្រប៉ាស៊ីហ្វិក មកធ្វើការច្រោះសម្អាត មុននឹងចាក់បំពេញអាងទឹកដ៏វែងដាច់កន្ទុយភ្នែកនេះ៕
១៧មករា ២០១២(១១:៤៨ PM)By:អនុស្សារ៍
0 មតិ:
Post a Comment