តុលាការរដ្ឋបាលថៃ កាលពីថ្ងៃសុក្រ ទី២៧មករា បានច្រានចោលបណ្តឹងមួយ ដែលប្តឹងដោយសាខាមួយនៃចលនាអាវលឿងថៃដែល ស្វះស្វែងអោយរដ្ឋាភិបាល បញ្ឈប់ការដកទាហានថៃចេញពីតំបន់ជម្លោះនៅ ម្តុំប្រាសាទព្រះវិហារ។
បណ្តឹងនេះត្រូវបានដាក់ដោយលោក ឆៃវ៉ាត ស៊ីនស៊ូវង់ មេដឹកនាំស្នូលនៃ ក្រុមមួយដែលហៅខ្លួនឯងថា "បណ្តាញអ្នកស្នេហាជាតិថៃ " កាលពីថ្ងៃ១២មករា។
ក្នុងបណ្តឹងលោកឆៃវ៉ាត បានស្នើអោយតុលាការ ចេញបញ្ជាហាមឃាត់កុំ អោយរដ្ឋាភិបាលលោកស្រីនាយករដ្ឋមន្ត្រី យីងឡាក់ ធ្វើតាមសាលក្រមតុលាការ យុត្តិធម៌អន្តរជាតិ (ICJ) កាលពីឆ្នាំមុន។ បញ្ជាបណ្តោះអាសន្នរបស់ ICJ បានបញ្ជាអោយទាំងថៃ និងកម្ពុជាដកទាហានរបស់គេ ចេញពីតំបន់គ្មាន កងទ័ពទំហំ១៧,៣គីឡូម៉ែត្រការ៉េជុំវិញប្រាសាទ ចំណាស់៩០០ឆ្នាំនេះ។
លោកបានចោទប្រកាន់នាយករដ្ឋមន្ត្រី យីងឡាក់ ថាខកខានក្នុង ការអនុវត្តន៍ភារកិច្ចរបស់លោកស្រីដើម្បីការពារអធិបតេយ្យភាពរបស់ថៃ និងបានជ្រៀតជ្រែកក្នុងកិច្ចការយោធា។
តែទោះជាយ៉ាងណា តុលាការបានច្រានចោលបណ្តឹងនេះ ដោយលើកហេតុផលថាខ្លួនគ្មានអំណាចសំរេចលើរឿងនេះទេ។
តុលាការបាននិយាយថា ការសំរេចរបស់នាយករដ្ឋមន្ត្រីថាដកឬមិនដក កងទ័ពចេញពីតំបន់នេះគឺជាបញ្ហាទាក់ទងនឹង បញ្ជាក្រោយយុត្តាធិការរបស់ ICJ មិនមែនចេញពីអំណាចរបស់មន្ត្រី ឬផ្នែកអនុវត្តន៍ច្បាប់ថៃទេ។ ដូច្នេះ តុលាការថៃមិនមានជំហរពាក់ព័ន្ធក្នុងករណីនេះទេ៕

ប្រភព៖ ខេមបូឌាអេចបេ្រសញូស៏
0 មតិ:
Post a Comment