នៅចម្ងាយបីគីឡូម៉ែត្រពីទឹកជ្រោះកាចាញ គឺជាទឹកជ្រោះកាទៀងដែលមាន កម្ពស់១០ម៉ែត្រ។ ទឹកជ្រោះនេះព័ទ្ធជុំវិញដោយដើមឈើ ដែលស្វាគមន៍យ៉ាងត្រជាក់ដល់ភ្ញៀវ ទេសចរ។
ទឹកធ្លាក់អាចមើលឃើញស្អាតបំផុត ពីភ្ញៀវដែលមើលពីក្រោម ដែលចុះតាមជណ្ដើរឈើ។ នៅបាតជ្រោះគឺជាថ្មធម្មជាតិធំៗ ដែលអ្នកធ្វើដំណើរអាចឡើងពី ទឹកជ្រោះ មានដំរីសម្រាប់ទេសចរទស្សនាទេសភាពព្រៃព័ទ្ធជុំវិញនោះ។
សិប្បកម្មរបស់ជនជាតិគ្រឹងតែមួយគត់ វត្ថុអនុស្សាវរីយ៍ និងផលិតផលផ្សេងទៀតក៏អាច រកទិញបាននៅទីនោះដែរ។ វត្ថុទាំងអស់នេះ បូករួមទាំងកាផាស្ពាយពីក្រោយ ក្រណាត់ធម្មជាតិ ឃ្លោកដាក់ទឹក និងគង។
ទឹកជ្រោះនេះអាចរកឃើញបាននៅ ភូមិកាទៀង ឃុំល្បាង ១ នៃស្រុកលំផាត់ និងមានចម្ងាយប្រហែលប្រាំពីរគីឡូម៉ែត្រពី ក្រុងបានលុង។
ប្រភព៖ ក្រសួងទេសចរណ៍
0 មតិ:
Post a Comment