Friday,06,01,2012
នៅក្នុងសុន្ទរកថា ជាសាធារណៈ នាខេត្ដកំពង់ចាម កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បាន រំលឹកនូវប្រវត្ដិដ៏ជូរចត់ ក្នុងរបបខ្មែរក្រហម ជាថ្មីម្ដងទៀត និងបានបង្ហាញអំពីអត្ថន័យ នៃ ថ្ងៃជ័យជំនះ ៧មករា ដែលជាថ្ងៃជោគជ័យ សម្រាប់ជនរួមជាតិកម្ពុជា ដែលរួចផុតពីរបប ប្រល័យពូជសាសន៍ប៉ុលពត ។ សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន មាន ប្រសាសន៍ ថា ថ្ងៃ៧ មករា មិនបានយកនរណា ធ្វើជាសត្រូវនោះឡើយ ពោលគឺថ្ងៃ៧មករានេះ បាននាំឱ្យប្រជា ពលរដ្ឋខ្មែរ ដែលនៅរស់រានមានជីវិត រួចផុតពីកណ្ដាប់ដៃ ដ៏ឃោរឃៅរបស់ប៉ុលពត ដោយ មានការចូលរួមជួយរំដោះពីកងទ័ពស្ម័គ្រចិត្ដវៀតណាម ។ សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ ទៀតថា គណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា បានអនុវត្ដយ៉ាងពេញលេញ នូវការគោរពសិទ្ធិមនុស្ស គឺសិទ្ធិរស់រានមានជីវិត តាមរយៈការវាយរំលំរបបប្រល័យពូជ សាសន៍ប៉ុលពតនោះឯង ។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ ក្នុងប្រទេសកម្ពុជា បានទទួលស្គាល់ថា ថ្ងៃ ៧ ខែមករា ឆ្នាំ១៩៧៩ គឺជាថ្ងៃប្រវត្ដិសាស្ដ្រ ដែលមិន អាច បំភ្លេចបាន ហើយប្រជាពលរដ្ឋ កម្ពុជា ដែលនៅរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ប៉ុលពត បានចាត់ទុកថ្ងៃ៧មករា គឺជាថ្ងៃកំណើត ទី២របស់ខ្លួន ។ ថ្វីបើគណបក្សប្រឆាំង និងមជ្ឈដ្ឋានអ្នកនយោបាយមួយចំនួន ខំបំភ្លៃខ្លឹមសារថ្ងៃ៧មករា ឆ្នាំ១៩៧៩យ៉ាងណាក៏ដោយ ក៏ថ្ងៃ៧មករា នៅតែជាថ្ងៃរំដោះ ប្រជាពលរដ្ឋកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ដដែល ។ ថ្ងៃ៧មករា ឆ្នាំ២០១២ គឺជាខួបគម្រប់៣៣ឆ្នាំ នៃថ្ងៃរំដោះ៧មករា ហើយគណបក្សប្រជាជនកម្ពុជា ព្រមទាំងរាជ រដ្ឋាភិបាល នឹងប្រារឰពិធីនេះ ដើម្បីរំលឹកនូវថ្ងៃជោគជ័យនៃការផ្ដួលរំលំរបបប៉ុលពត ។ ដោយសារមាន ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទើបប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា បាន រស់ឡើងវិញ ប្រទេសជាតិមានការរីកចំរើន និងមានការអភិវឌ្ឍន៍ លើគ្រប់វិស័យ នាពេល បច្ចុប្បន្ន ។ ទស្សនៈប្រឆាំងថ្ងៃ៧មករា គឺមិនអាចបិទបាំងសច្ចភាព នៃថ្ងៃប្រវត្ដិមួយនេះ បានឡើយ ។
ទាក់ទងទៅនឹងអត្ថន័យ ថ្ងៃ៧មករា សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន មានប្រសាសន៍ ថា អ្វីដែលសម្ដេចចង់និយាយពីគុណបំណាច់ នៃថ្ងៃ៧ មករា នោះ គឺ៧មករា ជារបស់រួម ជា របស់ជាតិទាំងមូល ហើយ៧មករា មិនបានចាត់ទុកអ្នកណាជាសត្រូវ ក្រៅពីរបបប្រល័យពូជ សាសន៍ ប៉ុលពតឡើយ ។ លើសនេះទៅទៀត អ្វីដែលសម្ដេចចង់លាតត្រដាងការពិត គឺការ ដួលរលំ យ៉ាងឆាប់រហ័ស នៃរបបប្រល័យពូជសាសន៍ប៉ុលពត មិនមែន គ្រាន់តែចាប់ផ្ដើម ដោយការវាយលុក ដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិ ឬក៏ការជួយឧបត្ថម្ភរបស់ កងទ័ពស្ម័គ្រចិត្ដវៀតណាមនោះទេ ប៉ុន្ដែអ្វីដែលធំធេងជាងនេះ គឺការចូលរួមរបស់ប្រជាពល រដ្ឋ កម្ពុជាតែម្ដង ។ ដោយហេតុថា បើសិនជារបបប៉ុលពត មិនបានកាប់សម្លាប់ប្រជាពលរដ្ឋ ហើយមិនធ្វើទុក្ខបុកម្នេញនិងធ្វើឱ្យប្រជាពលរដ្ឋ វិនាសអន្ដរាយទេនោះ ប្រហែលជារបប ប៉ុលពត អាចរស់រានមានជីវិត មកដល់សព្វថ្ងៃក៏អាចថាបាន ។ ដូច្នេះថ្ងៃ ៧មករា គឺជាការ ចូលរួមធំបំផុត របស់ប្រជាពលរដ្ឋកម្ពុជា ដែលបានធ្វើឱ្យរបបប្រល័យពូជសាសន៍រលំរលាយ ហើយសូម្បីតែ មនោគមន៍វិជ្ជានៃរបបនេះ ក៏មិនសល់ដែរ ។
សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន បានរិះគន់សាជាថ្មី ទៅកាន់ក្រុមអ្នកនយោបាយប្រឆាំង ដែលយកថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ថា ជាថ្ងៃកំណើត របស់គេ ព្រោះបើគ្មានថ្ងៃ៧មករា ក៏គ្មានថ្ងៃ២៣ ខែតុលាដែរ ។ សម្ដេចក៏បានរំលឹកផងដែរអំពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងសម័យ សាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា នៅក្នុងគ្រានោះ បានធ្វើភារកិច្ច ចំនួនពីរដំណាលគ្នា គឺទប់ស្កាត់ ការប៉ុនប៉ង វិលត្រឡប់មក កាន់អំណាចវិញ របស់ពួកប៉ុលពត ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដោះស្រាយភាពអត់ឃ្លាន និងការលំបាក ដែលបន្សល់ទុក ដោយរបប ប្រល័យពូជសាសន៍ ។ ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្ដ្រី បានកត់សម្គាល់ថា រយៈពេល១៤ឆ្នាំ ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៤ រដ្ឋាភិបាល ដែលកាន់អំណាចដោយគណ បក្សប្រជាជនកម្ពុជា បានកាត់បន្ថយអត្រានៃភាពក្រីក្រ បានជាង៥០ភាគរយ គឺក្នុងអត្រា ១០០ភាគរយនៅឆ្នាំ១៩៧៩ មកនៅត្រឹម៤៧ភាគរយនៅឆ្នាំ១៩៩៤ ។ ឥឡូវនេះ នៅក្នុង ឆ្នាំ២០១១កន្លងទៅ ភាពក្រីក្រ បានធ្លាក់នៅក្រោម២៦ភាគរយ ហើយអត្រានៃកំណើន សេដ្ឋកិច្ច គឺស្ថិតក្នុងរង្វង់ ៧ភាគរយ ។
អ្នកតាមដានស្ថានការណ៍នយោបាយ ក្នុងប្រទេសបានផ្ដល់នូវសច្ចភាពថា ថ្ងៃ៧មករា ឆ្នាំ ១៩៧៩ គឺជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋកម្ពុជា ដែលរស់រានមានជីវិតពីរបបប្រល័យ ពូជសាសន៍ប៉ុលពត ។ ថ្ងៃ៧មករា បានក្លាយជាថ្ងៃប្រវត្ដិសាស្ដ្រដ៏ល្អត្រកាលមួយ បើទោះបី ជាក្រុម អ្នកនយោបាយប្រឆាំងព្យាយាមបំភ្លៃការពិតអំពីថ្ងៃ៧មករា យ៉ាងណាក៏ដោយ ។ ដោយសារថ្ងៃ៧មករា ទើបមានកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ហើយគណបក្សប្រជាជនកម្ពុជា ដែលគ្រប់គ្រងអំណាចបានធ្វើឱ្យមានសន្ដិភាព ពេញលេញ ចាប់ពីឆ្នាំ១៩៩៨ រហូតមក ។ ដោយសារថ្ងៃ៧មករា ទើបមានអ្វីៗសព្វបែប យ៉ាងណា ដូចសព្វថ្ងៃ ប្រទេសជាតិ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជីវភាពប្រជាពលរដ្ឋធូរ ធារជាលំដាប់ ហើយកម្ពុជា កំពុងទទួលយកតួនាទីជាប្រធានសមាគមអាស៊ាន ប្រកបដោយ មោទនភាព យ៉ាងពិតប្រាកដ ៕ដោយ សុធាន

0 មតិ:
Post a Comment