នៅស្រុកកណ្តៀង មានបុរសម្នាក់ផឹកស៊ីស្រវឹង ដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆេះផ្ទះ១ខ្នង ស្រូវ៩ការុង និងសម្ភារៈអស់ទាំងស្រុង កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១២។
លោកវរសេនីយ៍ត្រី ឈន រិទ្ធិ៍ អធិការនគរបាលស្រុកកណ្តៀង បានឲ្យដឹងថា បុរសឈ្មោះ វេង ទិត ភេទប្រុស អាយុ២៧ឆ្នាំ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានដុតផ្ទះរបស់ខ្លួនមានទំហំ ៤មx៥ម ដំបូលប្រក់ស័ង្កសី ក្រាលក្តារ បណ្តាលឲ្យឆេះផ្ទះ១ខ្នង ស្រូវ៩ការុង និងសម្ភារៈអស់ទាំងស្រុង។
លោកអធិការបានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ សមត្ថកិច្ចចុះពិនិត្យ និងស្រាវជ្រាវឃើញថា បណ្តាលមកពីឈ្មោះ វេង ទិត ផឹកស៊ីស្រវឹង គួបផ្សំខឹងនឹងប្រពន្ធខ្លួនផង ទើបសម្រេចចិត្តដុតផ្ទះចោលតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចនគរបាល បានបង្កសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
0 មតិ:
Post a Comment