យុវវ័យជាវ័យមួយដែលជាញឹកញាប់តែងជួបប្រទះនូវរឿងរ៉ាវនៃ សេចក្តីស្មេហា និងការរួមភេទ។ សម្រាប់វ័យនេះការរួមភេទ គឺជាគ្រោះថ្នាក់បើសិនជាពួកគេមិនបានស្វែងយល់ ឬការពារឲ្យបានត្រឹមត្រូវនោះទេ។
តាមការសិក្សាគេឃើញថា ក្នុងវ័យនេះយុវវ័យតែងតែនឹងបញ្ចេញអារម្មណ៍មានសេចក្តីត្រូវការ ផ្លូវភេទច្រើន ដែលជាហេតុជំរុញឲ្យការរួមភេទរបស់ពួកគេមានការកើតឡើងខ្ពស់។ ក្រៅពីនេះគឺពួកគេស្ថិតនៅក្នុងវ័យចង់ដឹងចង់ឃើញ និងមានចម្ងល់ខ្លាំងក្លាណាស់។
នៅក្នុងវ័យនេះគឺពួកគេមានគ្រោះថ្នាក់បំផុតក្នុងការរួមភេទជា មួយដៃគូ ដោយសារពួកគេមិនបានប្រើស្រោមអនាម័យត្រឹមត្រូវ ដែលងាយចម្លងមេរោគ ពិសេសមេរោគអេដស៍ជារោគកាចសាហាវបំផុតដែលបានសម្លាប់មនុស្សរាប់ម៉ឺន នាក់ក្នុងមួយឆ្នាំៗ។
សម្រាប់យុវវ័យបើចង់បំបាត់នូវរាល់អារម្មណ៍ដែលងប់ងុលមួយនេះ យើងគប្បីគួររកពេលបំពេញការងារឲ្យបានច្រើន ឬរកពេលលេងកីឡា នោះទើបអាចចៀសផុតពីអារម្មណ៍មួយនេះបាន។ ត្រូវចងចាំថា យុវវ័យទាំងអស់ត្រូវរកពេលរៀនសូត្រ ដែលជាបញ្ហាចាំបាច់បំផុត ទើបអនាគតរបស់យើងវាភ្លឺស្វាង។
ស្ថិត ក្នុងវ័យ ២0 ឆ្នាំ D.R រស់នៅក្នុងសង្គមគ្រួសារមួយមានកម្រិតជីវភាពមធ្យម ហើយបច្ចុប្បន្នជានិស្សិតឆ្នាំទី ៣ នៃសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។
ដោយគ្មានការលាក់លៀម D.R បាននិយាយថា រូបគេបានធ្លាប់រួមភេទដែរ ហើយការរួមភេទនោះគឺធ្វើឡើងជាមួយសង្សារផង និងជាមួយស្ត្រីធ្វើការនៅកន្លែងកម្សាន្តផង។ សុជាតិ បញ្ជាក់ថា «ខ្ញុំ រួមភេទបានប្រហែលជាង ២ ដងដែរ គឺរួមភេទជាមួយសង្សារផង និងជាមួយនារីខារ៉ាអូខេ និងនារីអូតេស្តនៅហាងបៀរហ្គាឌិនផង ហើយពេលខ្លះមិនបានពាក់ស្រោមទេ ព្រោះស្រវឹង ហើយនារីដែលខ្ញុំដេកជាមួយក៏នៅក្មេងដែរ ទំនងជាមិនកើតអេដស៍ទេ ហើយពួកគេក៏យល់ព្រមមិនពាក់ស្រោមជាមួយខ្ញុំដែរ»។
http://nephite.com/thoughts_october2003.html
នៅពេលដែលសួរថា តើរូបគេមានដែលទៅពិនិត្យឈាមរកមេរោគអេដស៍ដែរឬទេ D.R បានឆ្លើយដោយប្រែទឹកមុខបន្តិច ហើយគ្រវីក្បាលយ៉ាងញាប់ថា «មិន ហ៊ានទៅទេ បើជួសឈាមទៅ ហើយដឹងថា ផ្ទុកមេរោគអេដស៍នោះ ខ្ញុំមិនដឹងទៅជាយ៉ាងណាទេ ហើយប៉ាម៉ាក់ និងបងប្អូនខ្ញុំពិតជាបន្ទោស ពិសេសអ្នកជិតខាងមិនដឹងជាចំអកឲ្យខ្ញុំយ៉ាងម៉េចទេ»។
D.R បានបន្តថា «ខ្ញុំ ធ្លាប់បានឃើញ និងបានឮការផ្សាយពីការឆ្លងមេរោគអេដស៍នៅតាមទូរទស្សន៍ និងតាមទស្សនាវដ្ដីដែរ តែពេលស្រវឹង និងពេលរួមភេទម្តងៗ ខ្ញុំមិនចង់ពាក់ស្រោមសោះ ព្រោះមានអារម្មណ៍មិនសូវស្និត ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ ខ្ញុំបានប្រើស្រោមជាប់លាប់ដែរ»។
ឥរិយាបទរួមភេទរបស់ D.R កាលពីមុនគឺជាឥរិយាបថមួយប្រកបដោយគ្រោះថ្នាក់ ដែលអាចធ្វើឲ្យរូបគេឆ្លងមេរោគអេដស៍ ឆ្លងកាមរោគ និងឆ្លងមេរោគថ្លើមបានដោយងាយ ហើយបើខ្លួនគេមានមេរោគទាំងនេះ នោះខ្លួនគេក៏អាចចម្លងទៅអ្នកដៃគូរួមភេទផ្សេងទៀតបានដែរក្នុង ករណីរួមភេទដោយមិនប្រើស្រោមអនាម័យនោះ។
អ្នកបំពេញការងារផ្នែកសុខភាពបន្ត ពូជ សុខភាពផ្លូវភេទ មេរោគអេដស៍ និងកាមរោគបាននិយាយថា ឥរិយាបថនៃការរួមភេទប្រកបដោយគ្រោះថ្នាក់ដូចជាយុវជន សុជាតិ នេះ គឺមានច្រើននាក់នៅក្នុងចំណោមយុវវ័យកម្ពុជានាពេលបច្ចុប្បន្ន។
កាលពីចុងឆ្នាំ ២០១០ កន្លងមកនេះ គណៈកម្មាធិការអន្តរនាយកដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍និងគ្រឿងញៀននៃ ក្រសួងអប់រំ យុវជន និងកីឡា បានចេញផ្សាយសេចក្ដីប្រកាសព័ត៌មានមួយ ដោយលើកឡើងថា រាជរដ្ឋាភិបាលកំពុងតែមានការព្រួយបារម្មណ៍ពីការរាតត្បាតមេរោគអេដស៍ ក្នុងចំណោមយុវវ័យ ដោយសារថា ការប្រព្រឹត្តដែលគ្មានសុវត្ថិភាពពាក់ព័ន្ធនឹងការប្រើប្រាស់ គ្រឿងញៀន ការសេពគ្រឿងស្រវឹង និងការរួមភេទគ្មានសុវត្ថិភាព។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា យុវវ័យកម្ពុជាដែលមានអាយុពី ១០ ឆ្នាំ ទៅ ២៤ ឆ្នាំគឺជាក្រុមប្រឈមមុខខ្ពស់នៃការឆ្លងមេរោគអេដស៍ ហើយ ការ ប្រឈមនឹងគ្រោះថ្នាក់នេះនឹងកើនឡើងកាន់តែខ្លាំង ដោយសារតែលទ្ធភាពក្នុងការទទួលសេវាសុខភាពផ្លូវភេទ និងសេវាសុខភាពបន្តពូជពុំមាន ឬមានតិចតួច និងដោយសារគ្មានកិច្ចការពារអំពើហិង្សា ការរំលោភបំពាន និងការកេងប្រវ័ញ្ច។
កាលពីពេលថ្មីៗនេះ អង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍ ហៅកាត់ថា ខាណា ដោយសហការជាមួយអង្គការជាតិ និងអន្តរជាតិមួយចំនួនទៀតបានធ្វើការអង្កេតមួយលើឥរិយាបថរបស់ យុវវ័យក្នុងការរួមភេទ។
ការអង្កេតនោះបានធ្វើឡើងក្នុងចំណោមយុវវ័យចំនួនជាង ២.៤០០ នាក់ ដែលមានអាយុពី ១០ ឆ្នាំ ទៅ ២៤ ឆ្នាំ នៅក្នុងខេត្តចំនួន ៨ ជាតំបន់ចំណុចក្ដៅ ដែលគេគិតថា អត្រាឆ្លងមេរោគអេដស៍មានកម្រិតខ្ពស់។ លទ្ធផលបានបង្ហាញពីទំនាក់ទំនងដ៏ខ្លាំងរវាងគ្រប់ការប្រព្រឹត្តដែល ប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ក្នុងចំណោមយុវវ័យ ដែលទាមទារឲ្យមានកិច្ចសហការជាពហុវិស័យ និងមានការសម្របសម្រួលឲ្យបានខ្លាំងក្លាជាងមុនរវាងសង្គមស៊ីវិល និងស្ថាប័នរាជរដ្ឋាភិបាល។
ចំពោះយុវជន D.R វិញ រូបគេបាននិយាយថា «ចាប់ ពីថ្ងៃនេះទៅ ខ្ញុំត្រូវតែពាក់ស្រោមអនាម័យហើយនៅពេលរួមភេទ ព្រោះខ្ញុំខ្លាចឆ្លងអេដស៍ដែរ មុនពេលខ្ញុំរៀបការ ហើយខ្ញុំក៏ភ័យខ្លាចខាងស្រីឲ្យជួសឈាមមើលដែរមុននឹងរៀបការនោះ»៕ ដោយ សុធាន
0 មតិ:
Post a Comment