ភ្នំពេញ៖ ស្ថានភាពជាក់ស្តែង នៃបរិមាណសំណល់សំរាមទីក្រុង កើនឡើងយ៉ាងខ្លាំង ជាពិសេសសាលារាជធានីភ្នំពេញ មានថង់ប្លាស្ទីក សម្ភារៈវេចខ្ចប់ មិនងាយរលួយមួយចំនួន បានក្លាយជាវត្ថុសាមញ្ញ និងពេញនិយម ក្នុងការប្រើប្រាស់ជាទូទៅ នៅតាមទីផ្សារ និងក្នុងសង្គមគ្រួសារបច្ចុប្បន្ន ។
យោងតាមវេបសាយ របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២ សាលារាជធានីភ្នំពេញ បានរៀបចំឱ្យមានការចូលរួម ពិភាក្សាពីតំណាងផ្សារទំនើបៗ ក្នុងរាជធានី មកចូលរួមកិច្ចប្រជុំ ស្តីពីការរៀបចំផែនការកាត់បន្ថយសំណល់ថង់ប្លាស្ទីក។ ក្នុងឱកាសនោះ អភិបាលរងរាជធានី លោក ច័ន្ទ សំអាន បានសំណូមពរ ឱ្យខាងតំណាងផ្សារទំនើបនានា ជួយផ្សព្វផ្សាយបន្តដល់អាជីវករ ជួយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក និងរិះរកនូវរបស់ប្រើប្រាស់ អ្វីមកជំនួសវិញ ដូចជា ថង់ក្រណាត់ កន្ត្រក ធាងត្នោត ឫស្សី ដែលប្រើប្រាស់បានច្រើនដង ពិសេសយកចិត្តទុកដាក់ លើរបស់វេចខ្ចប់ណាដែលងាយរលួយ មាន ស្លឹកចេក ស្លឹកឈូក ក្រដាស ជាដើម ៕22.Jan.2012/06:59PM
0 មតិ:
Post a Comment