ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋ នៅក្បែកាំកូស៊ីធី ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅវេលាម៉ោង ១០:៣០នាទីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១២ ត្រូវអគ្គិភ័យ បាន នឹងកំពុងឆេះ ខណៈម្ចាស់ផ្ទះមិននៅ ហើយចាក់សោរ ចោល ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តពន្លត់អគ្គិភ័យ បានធ្វើដំណើរទៅកាន់កើតហេតុ ដើម្បីជួយពន្លត់ ដោយមានការចូលរួមពីសមត្ថកិច្ចមូលដ្ឋាន និងប្រជាពរដ្ឋជាច្រើនាក់ ។ មិនទាន់ដឹងពីមូលហេតុ ពិតប្រាកដ នៃការឆេះផ្ទះខាងលើនេះទេ ខណៈក្រុមពន្លត់អគ្គិភ័យ បាននឹងកំពុងជួយអន្តរាគមន៍ ហើយធ្វើការកាតសោរ ផ្ទះដើម្បីបាញ់ទឹកចូល។
យោងតាមសេចក្តី រាយការណ៍ចុងក្រោយបាន ឲ្យដឹងថា អគ្គភ័យខាងលើនេះ បានរលត់ទៅវិញហើយ នៅវេលាម៉ោង ប្រហែល ១១ ព្រឹកថ្ងៃដដែលនេះ៕
0 មតិ:
Post a Comment