នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១២ វេលាម៉ោង ១៩និង២០នាទី កំលាំងនគរបាលរបស់ការិយាល័យកណ្ដាលយុត្តិធម៌ សហការជាមួយកំលាំង អធិការដ្ឋាននគរបាល ស្រុកកំពង់ត្រាចបង្ក្រាប ទីតាំងប្រើប្រាស់ និងចែកចាយថ្នាំញៀនមួយកន្លែង នៅក្នុងភូមិកោះគ្រឹះស្នា ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ ៖
ទី១-ឈ្មោះ តាន់ លន់ ភេទប្រុស អាយុ ៣៤ឆ្នាំ មានលំនៅកន្លែងកើតហេតុ (ជាម្ចាស់ផ្ទះ) ជាអ្នកផ្ដល់កន្លែងប្រើប្រាស់, ជាអ្នកប្រើប្រាស់ និងជាអ្នកចែកចាយថ្នាំញៀនខុសច្បាប់ ។
ទី២-ឈ្មោះ តាន់ លី ភេទប្រុស អាយុ ២០ឆ្នាំ មានលំនៅកន្លែងកើតហេតុ (ជាប្អូនបង្កើតម្ចាស់ផ្ទះ) ជាអ្នកប្រើប្រាស់ថ្នាំញៀន ។
ទី៣-ឈ្មោះ ស្មាន់ វ៉ាន់មង្គល ភេទប្រុស អាយុ ២៣ឆ្នាំ មានលំនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ ត្រាចលិចស្រុកកំពង់ត្រាច ខេត្តកំពត ជាមុខសញ្ញាចាស់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ។
ទី៤-ឈ្មោះ អ៊ុច វិចិត្រ ភេទប្រុស អាយុ ២១ឆ្នាំ មានលំនៅភូមិក្រាំង ឃុំស្វាយធំ ស្រុកទឹកឈូ ខេត្តកំពត ជាមុខសញ្ញាចាស់ចែកចាយនិងប្រើប្រាស់ថ្នាំញៀន ។
នៅក្នុងសកម្មភាពបង្ក្រាបនេះ សមត្ថកិច្ចបានរឹបអូសវត្ថុតាង រួមមាន ៖ ថ្នាំញៀនម៉ាទឹកកក មួយកញ្ចប់តូច, ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន ០១, ស្បោងប្លាស្ទីកតូចៗ សំរាប់វេចខ្ចប់គ្រឿងញៀន មួយដុំ និង ឧបករណ៍សំរាប់ជក់ មួយកំប្លេ ។
តាមការសារភាពរបស់ ជនសង្ស័យឈ្មោះ តាន់ លន់ ខាងលើ ថាបានផ្ដល់កន្លែងប្រើប្រាស់ និងចែកចាយថ្នាំញៀនប្រភេទម៉ាទឹកកកនេះ អស់ជាច្រើនខែមកហើយ ពេលអស់ថ្នាំញៀននេះ គឺក្រុមខ្លួនទៅទទួលពីជនសង្ស័យម្នាក់ទៀត ។ ជនសង្ស័យម្នាក់ទៀតនោះ សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណ និងកំពុងតាមរកចាប់ខ្លួន ។
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
0 មតិ:
Post a Comment