យោងតាមសេចក្តីជូនដំណឹង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២ ស្តីពីការដាក់ពាក្យស្លោក នៅខាងក្រោម ផ្ទាំងផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង របស់ សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់ពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១២ នេះតទៅ សាលារាជធានីភ្នំពេញតំរូវឲ្យម្ចាស់ ផ្ទាំងផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹងគ្រប់ប្រភេទ រៀបចំដាក់ពាក្យស្លោកនៅខាងក្រោម ដើម្បីចូលរួមកាត់បន្ថយ គ្រោះថ្នាក់ដែលបង្កដោយគ្រឿងស្រវឹង ដោយមានខ្លឹមសារថា៖
-បើបើកបរសូមកុំពិសារគ្រឿងស្រវឹង
-ពេលស្រវឹងសូមកុំបើកបរ
· -ពិសារដោយការទទួលខុសត្រូវ
ក្នុងករណីដែលមិនបានអនុវត្តិ តាមការណែនាំខាងលើ សាលារាជធានីភ្នំពេញនឹងចាត់វិធានការរុះរើដោយមិនអនុញ្ញាត្តិអោយដាក់ផ្ទាំងផ្សាយពាណិជ្ជកម្មបន្តទៀតឡើយ ៕
ប្រភព៖ សាលារាជធានីភ្នំពេញ
ប្រភព៖ សាលារាជធានីភ្នំពេញ
0 មតិ:
Post a Comment