ក្រោយពីការលិចអស់រយះពេល១១ថ្ងែរបស់នាវា COSTA CONCORDIA ពួកអ្នកជួយសង្គ្រោះត្រូវផ្អាកការរុករកកាលពីថ្ងៃទី២៤ មករា ដោយសារធាតុអាកាសមិនល្អ បន្ទាប់ពីរកឃើញសាកសពមនុស្សទី១៦ ក្នុងនាវា COSTA CONCORDIA ។ អាជ្ញាធរគូសបញ្ជាក់ថា ដោយសារលក្ខខណ្ឌឧតុនិយមក្នុងសមុទ្រមិនអំណោយផល ការតាមរុករកមនុស្សបាត់ខ្លួនត្រូវផ្អាកបណ្តោះអាសន្នហើយនឹងបន្តពេលលក្ខខណ្ឌឧតុនិយមអនុគ្រោះវិញ ហើយក៏ដើម្បីរក្សាសុវត្ថិភាពរបស់ពួកអ្នកមុជទឹកផងដែរ។
មុននេះពេលពួកអ្នកមុជរុករកក្នុងខ្មោចនាវាបានស្រង់យកសាកសពមនុស្សទី១៦ ក្នុងទឹកជម្រៅ២០ម៉ែត្រពីក្នុងជាន់ទី៣របស់នាវា ។ នោះជាសាកសពនារីវ័យចំណាស់ម្នាក់ដែលពាក់អាវពោង ៕25,Jan,2012/ 02:14PM
0 មតិ:
Post a Comment