បើយោងទៅតាមប្រភពព័ត៌មានចេញផ្សាយកាលពីថ្ងៃ ពុធទី២៥ មករា ឆ្នាំ២០១២នេះ បានឱ្យដឹងថា ម្ចាស់ក្លឹប Malaga ដែលជាសែរាជវង្សរបស់ព្រះមហាក្សត្រកាតាបានប្រកាសថា មិនទទួលយកសំណើសុំទិញកីឡាករថ្មីបន្ថែមទៀតមកពង្រឹងក្លឹបនោះ ទេនៅក្នុងរដូវកាលដោះដូរខែមករា នេះ ។ មូលហេតុដែលនាំឱ្យលោកSheikh ប្រកាសមិនទិញកីឡាករ គឺដោយសារតែក្លឹប Malaga កំពុងជំពាក់បំណុលក្លឹប Osasuna ច្រើនពេក ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹបMalaga ចេញផ្សាយកាលពីថ្ងៃអង្គារទី២៤ មករា ឆ្នាំ២០១២ បានឱ្យដឹងដែរថា ក្លឹប Malaga នៅជំពាក់លុយក្លឹប Osasuna ក្នុងការទិញកីឡាករខ្សែការពារ Ignacio Monreal កាលពីរដូវកាលចាស់ ។ សេចក្តីថ្លែងថានោះ បានបន្តឱ្យដឹងថែមទៀតថា ការពន្យារពេលសងប្រាក់នោះ គឺដោយ សារតែមានភាពស្មុគស្មាញខ្លាំងពេកក្នុងការអនុម័តថវិកា និងនីតិបុគ្គលរបស់កីឡាករបរទេស ។
ទោះជាយ៉ាងណាក្តីសេចក្តីថ្លែងការណ៍នោះមិន បានបង្ហាញពីចំនួនទឹកប្រាក់ដែលក្លឹបរបស់ខ្លួនជំពាក់ប្រាក់ ក្លឹប Osasuna នោះទេ ដោយគ្រាន់តែបង្ហើបឱ្យដឹងថា ក្លឹបបានចំណាយលុយ១៥៦លានដុល្លារ ក្នុងការដាក់ទុនវិនិយោគកាលពីឆ្នាំកន្លងទៅនោះ ។ គួររំលឹកដែរថា រហូតមកដល់ជុំទី 19 នេះក្លឹប Malaga ស្ថិតនៅចំណាត់ថ្នាក់លេខ 10 ក្នុងតារាងជាមួយនឹងប្រវត្តិលេង១៩ប្រកួតគឺ 7-4-8 ស៊ុតបាល់បាន 22 គ្រាប់ និងរបូតវិញ 28 គ្រាប់មាន 25 ពិន្ទុ ។ គោលការណ៍របស់ក្លឹប Malaga គឺចង់បានកៅអីមួយលេងនៅយូខាប់នៅពេលដំណាច់រដូវកាល ៕25,Jan,2012/ 01:50PM
0 មតិ:
Post a Comment