January 09,2012 By: SOTHEAN
ភ្នំពេញ: លោករដ្ឋមន្ត្រីទេសចរណ៍ ថោង ខុន បានមានប្រសាសន៍ថា ភ្ញៀវទេសចរបរទេស ដែលចូលមកប្រទេសកម្ពុជា មានចំនួន ២,៨ លាននាក់ ហើយភ្ញៀវបរទេសភាគច្រើនមកពីវៀតណាម កូរ៉េ ចិន ជប៉ុន អាមេរិក។ លោកបានបញ្ជាក់ថា ភ្ញៀវទេសចរវៀតណាម គឺឈរនៅលំដាប់លេខ១។
លោករដ្ឋមន្ត្រីបានឲ្យដឹងបន្ថែមថា អត្រាកំណើននៃភ្ញៀវទេសចរនេះ បានជួយរកចំណូលថវិកាជាតិ បានចំនួនជាង ១.៨០០ លានដុល្លារ ដែលកាលពីឆ្នាំ២០១០ ចំណូលថវិកាជាតិ ដែលបានមកពីវិស័យទេសចរណ៍ បានត្រឹមតែជាង ១.៧០០ លានដុល្លារប៉ុណ្ណោះ។
លោកបានបញ្ជាក់បន្ថែមថា កំណើននៃវិស័យទេសចរណ៍ឆ្នាំ២០១១ កន្លងមក យើងទទួល ១២% នៃផលសរុបក្នុងស្រុក(GDP)។
លោក ថោង ខុន បានបញ្ជាក់ទៀតថា វិស័យទេសចរណ៍បានជួយផ្ដល់ការងារសម្រាប់ពលរដ្ឋកម្ពុជា ទាំងផ្ទាល់ និងដោយប្រយោល ប្រមាណជាជិត ៤០ ម៉ឺននាក់ និងតាមការប៉ាន់ប្រមាណ ហើយលោករំពឹងទុកថានៅក្នុងឆ្នាំ២០១២ ចំនួនភ្ញៀវទេសចរបរទេសនឹងកើនឡើងដល់ ៣,១ លាននាក់៕
0 មតិ:
Post a Comment