January, 08,2012(7:30PM) By: SOTHEAN
កាសពីវេលាម៉ោង ៤ និង ៣០ នាទីល្ងាចថ្ងៃទី៨មករា អតីតកីឡាបាល់ទាត់ជម្រើសជាតិ Italy បានមកដល់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ក្រោមការស្វាគមន៍ នៃកីឡាករក្មេងៗ និង គ្រូបង្វឹក និង ប្រធានក្លឹបភ្នំពេញក្រោន ។
មិនមានការថ្លែងទៅកាន់អ្នកកាសែតដែលទៅរង់ចាំសម្ភាសនោះឡើយ តែអ្នកនាំពាក្យក្លឹបភ្នំពេញក្រោននិយាយថា ថ្ងៃទី៩មករា លោក Cannavaro នឹងជួបជាមួយអ្នកកាសែត ។នេះជាលើកដំបូងហើយដែលកីឡាកម្រិតពិភពលោកបានមកទស្សនកិច្ចនៅកម្ពុជាយើង ក្នុងឋានៈជាភ្ញៀវពិសេសរបស់ក្លឹបភ្នំពេញក្រោន ។
Cannavaro ជាកីឡាករឆ្នើមរបស់ប្រទេសអ៊ីតាលី ក្នុងព្រឹត្តិការណ៍ World-Cup ឆ្នាំ២០០៦ ។លោកមកលេងនៅកម្ពុជាចាប់ពីថ្ងៃទី៨ ដល់ ១០ មករា ដែលក្នុងឱកាសស្នាក់នៅកម្ពុជានេះលោកនិងក្រុមការងាររបស់លោក យកចិត្តទុកដាក់ជួយគាំទ្រដល់កុមារកំព្រា នៅទីក្រុងភ្នំពេញ ព្រមទាំងចូលរួមបង្ហាញពីបទពិសោធន៍របស់លោកជាមួយក្លឹបភ្នំពេញក្រោន និង ត្រៀមខ្លួនជួបជាមួយក្រុមជម្រើសជាតិអាយុក្រោម ២១ ឆ្នាំនៅពហុកីឡដ្ឋានជាតិអូឡាំពិកខាងមុខនេះ ៕
0 មតិ:
Post a Comment