ក្រុមហ៊ុន Dell បានណែនាំនូវម៉ាកថ្មី គឺ XPS ដែលជាម៉ូដែលកុំព្យូទ័រប្រភេទ XPS 13 ខ្នាតតូចគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកប្រើប្រាស់នាសម័យ បច្ចុប្បន្នតែម្តង។ ម៉ូដែលកុំព្យូទ័រប្រភេទ XPS 13 នេះវាកម្រាស់ចាប់ពី ៦ មិល្លីម៉ែត្រ ទៅ ១៨ មិល្លីម៉ែត្រ និងទម្ងន់ក្រោយ ៣ ឬ២,៩៩ ផោន)។ វាមានបន្ទះក្តារវាយអក្សរដ៏ស្រស់ល្អ និងប្រើប្រព័ន្ធ CPU ម៉ាក Intel Core i7 តែជាប្រភេទក្រាហ្វិក Intel HD3000 ចំណែកទំហំហាដឌីសគឺ 128GB ឬ 256GB SSD ។
Dell ម៉ូដែល XPS 13
បើយើងមើលមួយភ្លែត ប្រភេទកុំព្យូទ័រ Dell ម៉ូដែល XPS 13 មិនដូចទៅនឹងសណ្ឋាន នៃកុំព្យូទ័រម៉ាក Dell ដទៃឡើយ តែតាមពិតគឺវាដូចគ្នា។ Dell ម៉ូដែល XPS 13 វាជាប្រភេទ CES ដែលជាបណ្តាញមួយកើតឡើងចេញពីការព្រមព្រៀងគ្នា រវាងអតិថិជន របស់ក្រុមហ៊ុន និងអ្នកជំនាញផ្នែកកុំព្យូទ័រយួរដៃ។ ម៉ូដែល XPS 13 ជាកុំព្យូទ័រយួរដៃមួយប្រភេទ ដែលពាណិជ្ជករនានាបានស្នើដល់ នាយកដ្ឋានផ្នែកព័ត៌មានវិទ្យា និងក្រុមហ៊ុនកុំព្យូទ័រ Dell ឲ្យធ្វើការផ្តល់នូវផ្នែក TPM និងផ្នែកបច្ចេកវិទ្យាផ្សេងៗទៀតមានលក្ខណៈប្រដំប្រសងគ្នា។
បន្ទាប់ពីមានការសាកល្បងជាគំរូមក យើងក៏ទទួលបានការពេញចិត្តនូវគម្រោងនោះ ពីសំណាក់អ្នកប្រើ ប្រាស់។ ខ្នាតដ៏តូចបំផុតរបស់កុំព្យូទ័រ យួរដៃនោះគឺទំហំ ១៣ អ៊ីញ (13-inch) តែក្រុមហ៊ុនDell បានបង្រួមទំហំដ៏តូចនេះឲ្យកាន់តែតូចទៅទៀតគឺទំហំ ១២ អ៊ីញ (12-inch) ហើយគេក៏បានដឹងពីទំនោរពេញនិយមរបស់អតិថិជនសម័យបច្ចុប្បន្ន ចំពោះទំហំ X-inch និង Y-inch ជាដើម តែមិនអាចឲ្យមានទំហំតូចជាងនេះទៀតបានទេ។
ទោះជាយ៉ាងណា ក្រុមហ៊ុនមិនបានបំភ្លេចចោលនូវម៉ូដែលចាស់ៗ ដូចជា Adamo និង Adamo XPS របស់ខ្លួនដែលបានបង្កើតកាលពីពីរ ឬបីឆ្នាំមុនឡើយ។ នេះគឺគ្រាន់តែជាការអភិវឌ្ឍនូវម៉ូដែលថ្មីតាមសម័យកាលរបស់ក្រុម ហ៊ុន Dell តែប៉ុណ្ណោះ តែផ្នែកសំខាន់មួយចំនួនដូចជាប្រព័ន្ធ DNA នៅរក្សាដូចមុន។ សម្រាប់តម្លៃជាវកុំព្យូទ័រម៉ូដែល XPS 13 នៅដើមឆ្នាំ២០១២ នេះអាចជាវបានក្នុងតម្លៃក្រោម ១០០០ ដុល្លារអាមេរិក៕
ប្រភព៖
0 មតិ:
Post a Comment