ហ្សាកាតាៈ យោងតាម គេហទំព័រឥណ្ឌូនេស៊ី “ហ្សាកាតា ប៉ុស្ដិ៍” ចុះផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១២ ថា ក្រុមហ៊ុនផលិត និងចែកចាយយានយន្ដលំដាប់មួយ នៅក្នុងប្រទេសជប៉ុនឈ្មោះថា មីតស៊ុយប៊ីស៊ី “Mitsubishi ” មានបំណងចង់បង្កើន ការលក់យានយន្ដឱ្យកាន់តែច្រើនឡើង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។
គម្រោងការនៃការបង្កើន ការលក់យានយន្ដ របស់ក្រុមហ៊ុនជប៉ុនមួយនេះ គឺធ្វើឡើងតាមរយៈសាខារបស់ខ្លួននៅក្នុង ប្រទេសឥណ្ឌូនេស៊ី គឺមានក្រុមហ៊ុន “PT Krama Yudha Tiga Berlian Motors” ជាអ្នកដែលបន្ដចែកចាយ យានយន្ដនៅលើទីផ្សារ ។ ជាក់ស្ដែងកាលពីថ្ងៃពុធម្សិលមិញនេះថា ក្រុមហ៊ុននៅក្នុងប្រទេសឥណ្ឌូនេស៊ីបាន រំពឹងថា នឹងទទួលបានទឹកប្រាក់២៥០ពាន់លានរ៉ូពី ស្មើនឹង២៧,៧១លានដុល្លារ តាមរយៈការបង្កើន ការលក់យានយន្ដដែល ខ្លួនបាននាំចូលមកលក់បន្ដពីជប៉ុន ។
សូមបញ្ជាក់ថា ក្រុមហ៊ុន PT Krama Yudha Tiga Berlian Motors បានទទួលអាជ្ញាប័ណ្ណ ពីក្រុមហ៊ុនជប៉ុន និង ទទួលសិទ្ធិចែកចាយយានយន្ដនៅក្នុងប្រទេសនេះតែម្តង ។
ប្រធានក្រុមហ៊ុន Krama Yudha លោក Osamu Masuko បានលើកឡើងត្រួសៗនៅ ហ្សាកាតា ថា “ថ្មីៗនេះ យើងមានគម្រោងថ្មី ដោយផលិតនូវយានយន្ដទំនើបៗ ហើយយើងរំពឹងថា រថយន្ដស៊េរីថ្មីទាំងនោះ នឹងចេញលក់លើទីផ្សារមុនការបង្ហាញនៅ Jakarta Motor Show ក្នុងឆ្នាំនេះ” ។
លោកបានបញ្ជាក់ថា “យើងមានបំណង លក់ចេញយានយន្ដក្នុងមួយខែ៥០០គ្រឿង ។ ទោះយ៉ាងណាក៏ដោយ យើង រំពឹងថា ក្រុមហ៊ុន ” Krama Yudha” អាចលក់យានយន្ដ បានកើនឡើង ១០០០គ្រឿង ក្នុងមួយខែ ” ។
សូមបញ្ជាក់ថា លោក ម៉ាស៊ូគូ បានក្លាយជា ប្រធានគ្រប់គ្រងក្រុមហ៊ុន Krama Yudha ចាប់ពីឆ្នាំ១៩៩៧ រហូតដល់ ឆ្នាំ២០០២ និងបន្ដមកដល់បច្ចុប្បន្ន ។
លោកបានបន្ថែមថា “ខ្ញុំបានត្រួតពិនិត្យ លើគម្រោងការថ្មី និងរកឃើញអំពីតម្រូវការ ដោយក្នុងមួយខែមាន ពី៥០០-១០០០គ្រឿង” ៕27,Jan,2012/12:12AM
0 មតិ:
Post a Comment