រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១២នេះនៅទីបញ្ជាការដ្ឋានអគ្គស្នងការដ្ឋាននគរបាលជាតិ មានរៀបចំពិធីប្រជុំត្រួតពិនិត្យការងារផែនសន្តិសុខ ប្រចាំឆ្នាំ២០១១ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។
យោងតាមសេចក្តីរាយការណ៍បានកត់សម្គាល់ឃើញថា នាឆ្នាំ២០១១ នេះ មានភ្ញៀវបរទេសចូលមកកម្ពុជា សរុបចំនួន ២.៨៥៤.៨៥២នាក់ លើឆ្នាំ២០១០ ២.៣៣៨.៧១៧នាក់ ដោយធ្វើដំណើរចូលជាលក្ខណៈអន្តរជាតិមានចំនួន ២.៧៣៣.២២៥នាក់ មាន ១៨៨សញ្ជាតិ ។ ដោយសារការយកចិត្តទុកដាក់ខិតខំប្រែងប្រែងបំពេញភារកិច្ចតាមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ នាយកដ្ឋានកណ្តាលសន្តិសុខបានធ្វើការបង្រ្កាបបទល្មើសបង្កដោយជនបរទេសសរុបចំនួន ៤២៨លើក មនុស្ស ៧៦៨នាក់ ដែលពាក់ព័ន្ធការចេញ-ចូលពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ៣៦៩ករណី ល្មើសច្បាប់ព្រហ្មទណ្ឌ ៣៥ករណី ក្រៅពីនោះក៏បានម្ចាស់ការបើកករណីស៊ើបអង្កេតស្រាវជ្រាវបង្រ្កាបបទល្មើសព្រហ្មទណ្ឌធំៗបានចំនួន ២២ករណី មនុស្ស ៣២៨នាក់ មានដូចជា ករណីផលិតនិងជួញដូរគ្រឿងញៀន ០៧ករណី ករណីជំរិតទារប្រាក់ឆ្លងដែនតាមប្រព័ន្ធ VOIP ១ករណី ករណីក្លែងលិខិតធនាគារនិងលួចប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច ១ករណី ករណីជួញដូរមនុស្សឆ្លងដែន ១ករណី បង្ខាំងមនុស្សឆ្លងដែន ២ករណី និងបទល្មើសផ្សេងទៀត ១០ករណី ។ ចំណែកពលរដ្ឋខ្មែរបានធ្វើដំណើរចេញក្រៅប្រទេសមានចំនួន ៤.៥១៤.៩៤៦នាក់ លើឆ្នាំ២០១០ ៣.៨៤១.៩៩៨នាក់ ដោយធ្វើដំណើរចេញជាអន្តរជាតិមានចំនួន ៦៧០.០៦៥នាក់ ក្រៅពីនោះចេញក្នុងក្របខ័ណ្ឌតំបន់ព្រំដែន ៕
27,Jan,2012/ 08:55AM
0 មតិ:
Post a Comment