ម៉ាឌ្រីដ: ម្ចាស់ពាន Real Madrid បានទាត់បាល់បញ្ចូលទីវាយបកចំនួនបីគ្រាប់ក្នុងចន្លោះពេល១០នាទី កាលពីថ្ងៃអង្គារដែលនាំឲ្យពួកគេបានទទួលជ័យជម្នះ ៣-២ លើ Malaga នាការប្រកួតប្រកួតជើងទីមួយវគ្គ១៦ក្រុមចុងក្រោយនៃការដណ្តើមពាន រង្វាន់ King's Cup លើទឹកដី Bernabeu។
លោក Jose Mourinho បានកែប្រែស្ថានភាពក្រុមដោយការផ្លាស់ប្តូរកីឡាករបីនាក់ បន្ទាប់ពីក្រុមខ្លួនត្រូវក្រុមភ្ញៀវនាំមុខ ២-០ ពេលចប់តង់ទី ១ ហើយលោកបានហៅក្រុមខ្លួនថា សុទ្ធតែពួក«យ៉ាប់ណាស់»។
កីឡាករបម្រុងពីររូបគឺខ្សែបម្រើ Sami Khedira និងខ្សែប្រយុទ្ធ Karim Benzema រួមជាមួយនឹងខ្សែប្រយុទ្ធ Gonzalo Higuain បានធ្វើការវាយបកលើក្រុមភ្ញៀវនៅចន្លោះពេលរវាងនាទីទី ៦៨ ដល់នាទីទី ៧៨។
Jose បានប្រាប់អ្នកសារព័ត៌មានទាំងអស់ថា៖«ខ្ញុំបានប្រាប់កីឡាករទាំងអស់ នៅក្នុងតង់ទីមួយថា បើសិនជាអាចនោះ ខ្ញុំចង់តែធ្វើការផ្លាស់ប្តូរពួកគេទាំង ១១ នាក់តែម្តង។ ខ្ញុំក៏បានគិតដែរនៅមុនពេលចប់តង់មួយថា ត្រូវផ្លាស់ប្តូរយ៉ាងណា ខ្ញុំមិនពេញចិត្តឡើយដែលពួកគេធ្វើបែបនេះ។ ខ្ញុំក៏បានឲ្យពួកគេជម្រុះចោលនូវទង្វើមិនល្អទាំងនោះផងដែរ»។
នៅទីបញ្ចប់ក្រុមរបស់គ្រូបង្វឹកជនជាតិព័រទុយហ្គាល់រូបនេះ បានទទួលជ័យជម្នះលើក្រុមភ្ញៀវវិញក្នុងលទ្ធផល ៣-២ ដ៏គួរឲ្យភ្ញាក់ផ្អើល។
ចំណែកម្ចាស់ផ្ទះ Mirandes ដែលបានទម្លាក់ Villarreal កាលពីជុំទីបីនោះ បានបន្តជោគជ័យរបស់ខ្លួនទៀតដោយការបំបាក់ Racing Santander ក្នុងលទ្ធផល ២-០ ខណៈក្រុមម្ចាស់ផ្ទះ Albacete បានត្រឹមស្មើ ០-០ ជាមួយក្រុម Athletic Bilbao។
ទន្ទឹមនឹងនេះក្រុមលេងនៅលីកទី២ Alcorcon ដែលធ្លាប់បានទម្លាក់ Real Zaragoza កាលពីខែមុននោះ បានបំបាក់ក្រុមភ្ញៀវ Levante ដែលស្ថិតក្នុងក្របខ័ណ្ឌកំពូល ២-១៕ដោយ សុធាន
0 មតិ:
Post a Comment