នៅពេលដែលយើងភ្ជាប់ឧបករណ៍ចល័តរបស់អ្នក ទៅកាន់កុំព្យូទ័រដំណើរការ Windows, មានពេលខ្លះវាបានបង្ហាញផ្ទាំង “Do you want to scan and fix removable disk”។ បញ្ហានេះកើតឡើងជាញឹកញាប់ទៅលើឧបករណ៍ដែលមិនបានផ្ដាច់បានត្រឹមត្រូវនៅពេលដែលដកចេញពីម៉ាស៊ីនកុំព្យូទ័រ កាលពីពេលប្រើប្រាស់ចុងក្រោយ។ វិធីល្អគឺយើងត្រូវជ្រើសយក “Scan and fix (recommended)” ដើម្បីសំអាចបញ្ហានៅលើឧបករណ៍។ ប៉ុន្តែតើយើងត្រូវបិតវាយ៉ាងដូចម្ដេចកុំអោយវាបង្ហាញជារៀងរហូត?
សូមអនុវត្តតាមវិធីខាងក្រោម៖
១. ចុចលើប៊ូតុង “Start”, រួចចូលទៅកាន់ “Control Panel > Administrative Tools”។
២. បន្ទាប់មកចុចលើ “Service”
៣. សូមស្វែងរក “Shell Hardware Detection”, សូមចុចកណ្ដុរខាងស្ដាំលើវា បន្ទាប់មកចុចលើ “Properties”។
៤. នៅក្នុងតាប “General”, ចុចលើ “Startup type” រួចជ្រើសរើសយក “Disabled” ។
៥. ដំណើរការកុំព្យូទ័រសាជាថ្មី។
ប្រភព៖ អាយធីកម្ពុជា
0 មតិ:
Post a Comment