ម៉ារីនកូរ៉េខាងត្បូងបានធ្វើការសមយុទ្ធកាំភ្លើងធំប្រើគ្រាប់ពិតកាលពីថ្ងៃព្រហស្បតិ៍នៅលើកោះមួយដែលត្រូវបានប្រទេសកូរ៉េខាងជើងបាញ់ផ្លោងទៅលើនៅឆ្នាំ ២០១០ សមយុទ្ធបែបនេះគឺជាសមយុទ្ធលើកទី១ចាប់តាំងពីមរណភាពរបស់មេដឹកនាំក្រុងព្យុងយ៉ាងលោក គីម ជុងអ៊ីល កាលពីខែមុនមក។
អ្នកពាក្យអង្គភាពកងម៉ារីនរបស់កូរ៉េខាងត្បូង បាននិយាយប្រាប់AFPថា«កងទ័ពរបស់យើងបានធ្វើសមយុទ្ធបាញ់រយៈពេល២ម៉ោង ថ្ងៃនេះ នៅលើកោះ ពីរជាប់ខ្សែព្រំដែន...កោះបាអេងនីយេអុង និង យ៉េអនពូយ៉េអុង។
សមយុទ្ធស្រដៀងគ្នាមួយនៅលើកោះយេអនពីយេអុង នៅក្នុងខែ វិច្ឆិកា ឆ្នាំ២០១០បានបង្កឲ្យមានការវាយប្រហារដោយកាំភ្លើងធំរបស់កូរ៉េខាងជើង ដែលបានសម្លាប់ទាហានម៉ារីន២នាក់ និងស៊ីវិល២នាក់ ដែលបង្កឲ្យមានការភ្ញាក់ដល់អន្តរជាតិ។
អ្នកនាំពាក្យរូបនោះ និយាយថា« នេះគឺជាសមយុទ្ធមួយនៅក្នុងចំណោមសមុទ្រប្រក្រតីនិងទៀតទាត់របស់យើង។ លោកបានបន្ថែមទៀតថា សមយុទ្ធនេះត្រូវគេគ្រោងច្បាស់មុនមរណភាពរបស់លោក គីម នៅថ្ងៃទី១៧ខែធ្នូ។
ទីភ្នាក់ងារសារព័ត៌មានយ៉ន់ហាប់ និយាយថា សមយុទ្ធគ្រាប់ពិតនៅជិតព្រំដែនសមុទ្រពណ៌លឿង ដែលមានវិបត្តិនោះរួមកាំភ្លើង K-9កាណុងវុលខែន និង កាំភ្លើងធំផ្សេងទៀត។
ប្រទេសកូរ៉េខាងជើងបានចោទប្រកាន់រដ្ឋាភិបាលកូរ៉េខាងត្បូងថាកំពុងបង្កើតជំងឺសង្គ្រាម ហើយថាសមយុទ្ធទាំងឡាយត្រូវរៀបចំដើម្បីសាកល្បងការវាយប្រហារមួយទៅលើទឹកដីរបស់ខ្លួនពីកោះទាំងនោះ៕27,Jan,2012/12:06PM
0 មតិ:
Post a Comment