ភ្នំពេញ៖ នៅវេលាម៉ោង ០០៖១០នាទីយប់ ឈានចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១២ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ស្ទើរទាំងស្រុងនៅក្បែរតំបន់ រង្វង់មូលខេមកូស៊ីធី ចម្ងាយប្រមាណ២០០ម៉ែត្រ ស្ថិតតាមបណ្តោយផ្លូវ ឧកញ៉ា ម៉ុងប្ញទ្ធី ខណ្ឌសែនសុខ ។
តាមព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ផ្ទះដែលអគ្គិភ័យឆាបឆេះនេះ គឺផ្ទះមានមុខរបរកាត់ដេរ ខោអាវ ទាំងពីរ ហើយពាក់ព័ន្ធនឹងការពន្លត់វិញ ប្រើប្រាស់ទឹកចំនួន២រថយន្ត ក្នុងចំណោម៨រថយន្ត ដែលបានបញ្ជូនទៅអន្តរាគមន៍ ។ ដោយមូលហេតុនៃការឆាបឆេះនេះ គេមិនទាន់ដឹងនៅឡើយទេ៕
01,Feb,2012/ 08:49AM
0 មតិ:
Post a Comment