លោក ចៃស៊ី ចាន់ (Jaycee Chan ) កូនប្រុសរបស់តារាហូលីវូដលោក ជែកគី ចាន់ ដែលប្រជាពលរដ្ឋខ្មែរស្គាល់ជាទូទៅថាគឺជាលោក ឈិន ឡុង នោះ ថ្មីៗនេះក្នុងកិច្ចសម្ភាសមួយលោកបាននិយាយថា អនាគតភរិយារបស់លោកត្រូវតែជានារីឈ្លាសវៃ មានទេពកោសល្យ និងមានកម្រិតវប្បធម៌ខ្ពស់ ។ ដោយឡែកតារាម៉ូដែលវ័យក្មេងដែលមានរូបសម្បត្តិស្អាតៗនោះគឺមិន ស័ក្តិសមនឹងលោកទេ ។
លោក ចៃស៊ី ចាន់ ក៏បានសារភាពថាធ្លាប់មានទំនាក់ទំនងជាមួយតារាចម្រៀងនាង ផេនី ថៃ (Penny Tai ) ដែរ ប៉ុន្តែលោកបានបញ្ជាក់ថាពេលនេះលោកនៅលីវទេ បន្ទាប់ពីបែកបាក់ជាមួយនាងក្នុងឆ្នាំ២០០៦មក ។ នេះបើយោង តាមប្រភពពីគេហទំព័រមេយ៍ដេលីចេញផ្សាយថ្ងៃទី៣០ មករា ។
ទន្ទឹម នឹងនេះលោក ចៃស៊ី ចាន់ ក៏មានពាក្យចចាមអារ៉ាមជាច្រើនថា មានទំនាក់ទំនងជាមួយនារីវ័យក្មេងដែលមានសម្រស់ស្រស់ស្អាត រួមទាំងនាង ដា យ៉ន (Da Yuan) និងនាង នេហ្សា (Nesha) តារាម៉ូដែលតៃវ៉ាន់ផងដែរ ។
ទន្ទឹម នឹងនេះលោក ចៃស៊ី ចាន់ ក៏មានពាក្យចចាមអារ៉ាមជាច្រើនថា មានទំនាក់ទំនងជាមួយនារីវ័យក្មេងដែលមានសម្រស់ស្រស់ស្អាត រួមទាំងនាង ដា យ៉ន (Da Yuan) និងនាង នេហ្សា (Nesha) តារាម៉ូដែលតៃវ៉ាន់ផងដែរ ។
ដោយឡែកនាង ដា យ៉ន មានការខឹងសម្បាយ៉ាងខ្លាំងចំពោះការមិនទទួលស្គាល់ និងធ្វើមិនដឹងមិនឮដោយលោកចៃស៊ី ចាន់ ហើយនាងបានសរសេរនៅក្នុងគេហទំព័រផ្ទាល់ខ្លួនរបស់នាងថា “ អូនអស់សង្ឃឹមខ្លាំងណាស់ ” ។
លោកចៃស៊ី ចាន់ កើតនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៨២ នៅទីក្រុងឡូសអេនចឺឡេស រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ។ លោកជាកូនប្រុសរបស់លោកJackie Chan ជាមួយនាង Feng-Jiao Lin តារាភាពយន្តតៃវ៉ាន់ ។ លោកគឺជាតារាភាពយន្ត, តារាចម្រៀង, ជាអ្នកតែងបទភ្លេង ជាកវីនិពន្ធ និងជាអ្នកលេងហ្គីតា៕ 01,Feb,2012/ 09:04AM

0 មតិ:
Post a Comment