កាលពីចុងឆ្នាំ២០១០ ប្រជាពលរដ្ឋផ្អើលយកផ្កាម្យ៉ាងពណ៌ខៀវមកឆុងទឹកផឹកដោយគិតថា ផ្កានេះជាឱសថបុរាណសម្រាប់ព្យាបាលជំងឺ១០០មុខ ហើយដាក់ឈ្មោះផ្កានោះថា ផ្កាប្រាំពីរពណ៌ ឫអមតៈ ដែលមានដើមវល្លិ៍ឡើងទ្រើងដូចននោង មានស្លឹកពណ៌បៃតង ផ្កាពណ៌ខៀវមានច្រើនស្រទាប់ ហើយសព្វថ្ងៃមានដាំនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។ ដើមផ្កាអមតៈ ឫផ្កា៧ពណ៌នេះប្រជាពលរដ្ឋភាគច្រើនថា យកពូជមកពីសហរដ្ឋអាមេរិក ហើយផ្ការបស់វាយកមកព្យាបាលជំងឺខ្លាញ់ក្នុងសរសៃឈាម លើសឈាម ទឹកនោមផ្អែម និងជំងឺផ្សេងៗទៀត តែបើតាមសៀវភៅរុក្ខជាតិឱសថកម្ពុជាភាគ២របស់ក្រសួងសុខាភិបា មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ដ្របុរាពនិយាយថា ផ្កានេះឈ្មោះថា «អញ្ជ័ន» ជាថ្នាំអាយុវឌ្ឍនៈដែលអាចព្យាបាលជំងឺបានច្រើនយ៉ាង ។
លក្ខណៈ
រុក្ខជាតិ ៖ ជារុក្ខជាតិវល្លិ៍ ដើមវាមូលតូចមានរោមតិចៗ មែកបែកតាមប្រគាបធាងស្លឹក
ស្លឹក ៖ ស្លឹករួមស្លាបសេស កូនស្លឹកមានពី៥ ទៅ៧ស្លឹក ។ ស្លឹកនីមួយៗមានរាងពងក្រពើដុះទល់ទងគ្នា។
ផ្កា ៖ មានពូជផ្កាពណ៌ខៀវ ពណ៌ស ពណ៌ក្រហមស្វាយ មាន១ស្រទាប់ ឫច្រើនស្រទាប់។ ផ្កាមានតែ១ដុះចេញពីប្រគាបធាងស្លឹក ។
ផ្លែ ៖ រាងសំប៉ែតវែងស្រួចចុង មានពី៤ ទៅ១០គ្រាប់ គ្រាប់ពណ៌ត្នោត ពភ្លាក់ រាងដូចគ្រាប់សណ្ដែក ។
កន្លែងដាំដុះ ៖ ដុះនៅតំបន់ដីសើម តំបន់មាត់ទន្លេ ឫគេយកមកដាំធ្វើជាគ្រឿងលម្អ ។
ផ្នែកប្រើប្រាស់បាន ៖ ឫស គ្រាប់ ស្លឹក ។
រស់ជាតិ ៖ ឫសមានជាតិចត់ល្វីង ក្នុងគ្រាប់មានជាតិជ័រល្វីង គ្រាប់ និងសំបកឫសមានជាតិTanin , ស្លឹកមានជាតិ Ylactose, Aprarajitin ។ ប្រភេទពណ៌ខៀវ និងពណ៌ស មានជាតិEther និងជាតិglucosid គ្រាប់មានជាតិ Acid amin ដូចជាleucin, Valin, Adenin, Glycin, Arginin, Acid glutamic, Acid aspartic and Tyrocin។ ព្យាបាលរាកកូនក្មេង ហឺត ឈឺទ្រូង ក្អក ពិបាកនោម ឈឺភ្នែក ខ្វាក់មាន់ ធ្វើឲ្យភ្នែកស្រឡះ ធ្វើឲ្យធ្មេញរឹង ព្យាបាលឈឺធ្មេញ ។
គ្រាប់ ៖ ជាថ្នាំបន្ទន់លាមក
ស្លឹក ៖ បិទកន្លែងកើតបូស
ផ្កា ៖ ចាស់បុរាណនិយមយកផ្កាពណ៌ស និងខ្មៅ (ពណ៌ខ្មៅ) យកមកផ្សំជាថ្នាំអាយុវឌ្ឍនៈ
កម្រិត និងរបៀបប្រើ ៖
គ្រាប់ ៖ ពី១,៥ ទៅ ៣ក្រាម ក្នុង១ថ្ងៃ ដាំផឹក
ឫស ៖ ពី៦-១០ក្រាម ក្នុង១ថ្ងៃដាំផឹក
ស្លឹក ៖ ប្រើខាងក្រៅឥតកំណត់
ផ្កា ៖ ស្រស់ពី ៣-៦ក្រាម ក្នុង១ថ្ងៃដាំផឹក ។
ប្រភពពី មជ្ឈមណ្ឌលព័ត៌មានសកល
0 មតិ:
Post a Comment