អាហារដែលសម្បូរទៅដោយវីតាមីន អាចជួយការពារខួរក្បាលពីការភ្លេចភ្លាំងនៅវ័យចំណាស់ ខណៈដែលការញ៉ាំអាហារដែលសល់យូរ នឹងបង្កភាពអវិជ្ជមាន។
ការសិក្សាផ្នែកប្រសាទបានរកឃើញថា មនុស្សវ័យចំណាស់ដែលមានសរសៃឈាមសម្បូរទៅដោយវីតាមីន និង Omega 3 Fatty Acids មានការចងចាំល្អជាងមនុស្សធម្មតា។
ក្រុមអ្នកជំនាញ អាមេរិក បានវិភាគគំរូឈាមទៅលើមនុស្សដែលមានសុខភាពមាំមួន ១០៤នាក់ ដែលពួកគាត់ទាំងនោះ មានអាយុជាមធ្យម ៨៧ឆ្នាំ ដែលមានការចងចាំបានល្អប្រសើរ។
តាមរយៈការធ្វើតេស្តឈាម បានរកឃើញថា ក្នុងសរសៃឈាមមនុស្សទាំងនោះ សម្បូរទៅដោយវីតាមីន B C D E និង Omega 3 Fatty Acids (ដែលមានក្នុងសាច់ត្រី) ហើយការចងចាំ និងការគណនារបស់អ្នកទាំងនោះនៅល្អប្រសើរ។
ដើម្បីការចងចាំ បានល្អនៅវ័យចាស់ គឺត្រូវញ៉ាំអាហារដែលមាន តុល្យភាព បន្លែ ផ្លែឈើ ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ពិនិត្យសម្ពាធឈាម និងជាតិកូឡេស្ត្រេរ៉ូល និងមិនត្រូវពិសាបារីឡើយ។ នេះជាការលើកឡើងរបស់ក្រុមអ្នកស្រាវជ្រាវជំងឺបាត់បង់ការចងចាំ របស់ចក្រភពអង់គ្លេស៕
ប្រភពពី មជ្ឈមណ្ឌលព័ត៌មានសកល
0 មតិ:
Post a Comment