យោងតាមសំដីរបស់លោក Mark Zuckerberg ដែលជាម្ចាស់របស់បណ្តាញសង្គមដ៏ធំគឺ Facebook បានប្រកាសដោយផ្ទាល់ថា Facebook និងត្រូវបិទក្នុង ថ្ងៃទី 15 ខែមិនា ឆ្នាំ 2012 ខាងមុខនេះហើយ។ ការរៀបចំនេះ មានភាពតប់ប្រមុលជាខ្លាំង ចំពោះអ្នកដែលបាន លឺពីបញ្ហានេះ។
លោក Zuckerberg បាននិយាយថា “Facebook បានបាត់បង់នូវភាពម្ចាស់ការរបស់ខ្លួនហើយ” ក្រោយពីការប្រជុំមួយ នៅក្រៅការិយាល័យ Palo Alto របស់គាត់។ ដោយមានការស្មុកស្មាញជាខ្លាំង ក្នុងការរៀបចំក្រុមហ៊ុននេះ ព្រោះវាធ្វើអោយជីវិតរបស់លោក Zuckerberg មានបញ្ហា។ លោកបាននិយាយបន្តទៀតថា “ខ្ញុំនិងបញ្ចប់បញ្ហាទាំងអស់នេះ អោយបានឆាប់”។
លោក Zuckerberg បានទៅពន្យល់ថាចាប់ពីថ្ងៃទី 15 ខែមិនា ឆ្នាំ 2012 នាពេលខាងមុខនេះ អ្នកដែលកំពុងតែប្រើប្រាស់នូវបណ្តាញសង្គម Facebook និងមិនអាចប្រើប្រាស់បន្តទៀតបាននោះទេ ព្រោះមិនចង់អោយអ្នកប្រើប្រាស់ មានការញៀនវា និងចង់អោយអ្នកប្រើប្រាស់ មានជីវភាពរស់នៅដោយគ្មាន Facebook។ ក្នុងនោះ លោកបាននិយាយបន្ថែមទៀតថា ការសំរេចចិត្តក្នុងការបិទ Facebookនេះមាន
ការលំបាកជាខ្លាំង,ប៉ុន្តែលោកមិនបានគិតថា មនុស្សទាំងអស់នឹងមិនសប្បាយនោះទេ។
គាត់បាននិយាយក្នុង ការសំម្ភាសន៏សំងាត់មួយ តាមរយះទូរស័ព្ទថា “ចំពោះខ្ញុំវិញទស្សនះផ្ទាល់
របស់ខ្ញុំ ការបិទនេះវាមិនមែនជាបញ្ហាធំនោះទេ។ បើនិយាយអោយត្រង់ទៅ វានិងពិតជាល្អ ក្នុងការបិទនេះ។ បើគ្មាន Facebook មនុស្សទាំងអស់និងអាចចេញក្រៅ ដើរលេង និងបង្កើតមិត្តខ្លួនឯង ដោយផ្ទាល់នេះជាអ្វីដែលល្អ”។
មនុស្សនៅជុំវិញពិភពលោកមានការភ្ងាក់ផ្អើលនៅពេលដែលបានលឺពីពត៌មានដ៏ភ្ញាក់ផ្អើលមួយនេះ។
ក្រុមហ៊ុនហិរញ្ញវត្ថុបានរិះគន់ទៅលោក Zuckerberg ថាកំពុងតែដើរចេញពីសិទ្ធក្នុងការទិញលក់ដែល
មានទឹកប្រាក់រាប់លានដុល្លារ។ Facebook គឺឋិតនៅជួរមុខជំនួញអ្នកមានក្នុងពិភពលោក ដែលត្រូវគេ
បានស្មានតំលៃលុយប្រហែល 7.9billion។
ប៉ុន្តែលោក Zuckerberg បានរំលឹកយ៉ាងស្ងប់ស្ងាត់ ជាមួយការចោទប្រកាន់បែបនេះទៅលើរូបគាត់។
លោកបាននិយាយថា “ ខ្ញុំមិនខ្វល់ចំពោះលុយកាក់នោះទេ អ្វីដែលខ្ញុំខ្វល់ខ្ញុំចង់បានជីវិតកាលពីមុន
របស់ខ្ញុំមកវិញតែប៉ុណ្ណោះ”។
ក្រុមសហការរបស់ Facebook បានធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់ Facebook ទាំងអស់អោយធ្វើការលប់ចេញនូវ ពត៌មានផ្ទាល់ខ្លួនចេញ,រូបភាព,ការកត់ត្រា,និង វីដេអូ មុនថ្ងៃទី 15 ខែមិនា ឆ្នាំ 2012 នាពេលខាងមុខនេះ បើពុំដូចច្នេះទេវានិងត្រូវលុបចោលដោយស្វ័យប្រវតិ្ត។
តើលោកអ្នកជឿពីពត៌មាននេះទេ? តើមានអារម្មណ៌យ៉ាងណាដែរ? បើ Facebook បិទមនុស្សក្នុងពិភពលោក និងមិនសប្បាយចិត្ត។ ពត៌មានដែលចុះផ្សាយពីគេហទំព័រ Weekyworld នេះគឺពត៌មានមួយដែលគួរអោយចាប់អារម្មណ៍ ប៉ុន្តែចំពោះទៅថ្ងៃមុខទៀត វានិងកើតឡើងពិត ឬមិនពិតនោះទេ គឺត្រូវតែរងចាំមើលទាំងអស់គ្នាសិន។
ប្រភព៖ កូនខ្មែរអស្ចារ្យ
0 មតិ:
Post a Comment