រាជធានីភ្នំពេញ ៖ រថយន្តរ៉េវហ្វ័រ១គ្រឿងបើកបរដោយបុរសម្នាក់ស្រវឹងធ្លាក់ភ្នែកជោគប្រាណមិនដឹងមកពីប្រភពណាបានចងកំហឹងនឹងប៉ាណូទេសចរណ៍ដែលមានរូបប្រាសាទព្រះវិហារដាក់តាំងលើសួនច្បារមុខស្ថានទូតបារាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ មីនា ប៉ុន្តែរថយន្តនោះបានព្យាយាមបើករត់ក្រោយពីបុកប៉ាណូ តែត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ តាមប្រមាញ់ចាប់បាននៅខាងកើតរមណីយដ្ឋានវត្តភ្នំ ។
សមត្ថកិច្ចនិយាយថា មុនពេលកើតហេតុមានរថយន្តមួយ គ្រឿងម៉ាករ៉េវហ័្វរ បើកតាមបណ្តោយមហាវិថីព្រះមុនីវង្សពីត្បូងទៅជើងក្នុងល្បឿនលឿន ទំនងជាអ្នកបើកបរស្រវឹង លុះមកដល់ផ្លូវបំបែកសួនច្បារមុខស្ថានទូតបារាំង ដែលស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ស្រាប់តែបើកឡើងលើសួនក៏បុកស្លាកសញ្ញាប៉ាណូផែ្នកទេសចរណ៍រូបប្រាសាទព្រះវិហារលាន់គ្រាំងហុយផ្សែងទ្រលោម ។ នៅពេលបុកហើយអ្នកបើកបរមិនបានបើកទ្វាររថយន្តចេញមកក្រៅទេ បែរជាព្យាយាមបើករត់ទៅទិសខាងកើតដល់កែងវិថីព្រះស៊ីសុវត្ថិក៏បត់ទៅត្បូងទាំងរថយន្តរបើកកាងមុខ តែដល់ផ្លូវបំបែកដើមពោធិ៍មាត់ទន្លេបើកគេចតាមរង្វង់មូលវត្តភ្នំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញស្ទាក់ចាប់បានប្រគល់ឱ្យនគរបាលប៉ុស្តិ៍ស្រះចកតែម្តង ។
រថយន្តបង្កត្រូវបាននគរបាលចរាចរផ្លូវគោកស្ទួចយកទៅរក្សាទុកនៅសាលារាជធានី ភ្នំពេញ ដើម្បីដោះស្រាយសងការខូចខាតស្លាកសញ្ញាប៉ាណូទេសចរណ៍រូបប្រាសាទព្រះវិហារ ពិន័យពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ៕
0 មតិ:
Post a Comment