យោធាអាមេរិកបាននិយាយថាទាហានអាមេរិកាំងដែលជាប់សង្ស័យថាបានបាញ់សម្លាប់ពលរដ្ឋស៊ីវិកាលពីដើមសប្តាហ៍មុនត្រូវបានបញ្ជូនមកដល់គុកយោធានៅភាគកណ្តាលសហរដ្ឋអាមេរិកហើយ។
ជនសង្ស័យម្នាក់ដែលមានឈ្មោះ រូប៊ឺត បេល (Robert Bales) ត្រូវបានគេបញ្ជាក់ថាជាពលបាល ហើយនឹងត្រូវឃុំឃាំងឱ្យនៅតែម្នាក់ឯងក្នុងបន្ទប់មួយនៃពន្ធនាគារដែលមានការការពារសន្តិសុខយ៉ាងខ្លាំងក្នុងបន្ទាយ ហ្វត លីវវ៉ត (Fort Leavenworth) ក្នុងរដ្ឋកាន់សាស។
តុលាការនៅមិនទាន់បានចោទប្រកាន់លោក បេល ដែលមានអាយុ៣៨ឆ្នាំនេះនៅឡើយទេ។ ជនជាតិអាហ្វហ្គានីស្ថានបានអំពាវនាវសុំឱ្យយកខ្លួនបុរសនេះមកកាត់ទោសក្នុងប្រទេសអាហ្វហ្គានីស្ថាន។
កាលពីថ្ងៃសុក្រនេះ មេធាវីស៊ីវិលរបស់លោកបាននិយាយថាកូនក្តីរបស់គាត់ទំនងជាមានអាការៈតានតឹងក្នុងចិត្តក្រោយពីបានឃើញយុទ្ធមិត្តរបស់គេម្នាក់ផ្ទុះមីនដាច់ជើងកាលពីមួយថ្ងៃមុនមានការបាញ់សម្លាប់រង្គាលមនុស្សនៅក្នុងខេត្ត កាន់ ដាហា។ ស.រ.អា៖ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានធ្វើការអំពាវនាវជាថ្មីម្តងទៀតឱ្យសភាជាតិបញ្ឈប់ការឧបត្ថម្ភពន្ធដល់ក្រុមហ៊ុនប្រេងក្នុងខណៈពេលដែលតម្លៃសាំងនៅតែបន្តឡើងថ្លៃ៕
0 មតិ:
Post a Comment