ក្រុងស្វាយរៀង: កាលពីប៉ុន្មានម៉ោងមុននេះគឺប្រមាណជាម៉ោង ៨និង៣០នាទីកន្លងទៅនេះ មានឧបត្ថហេតុគយឱ្យរន្ធត់ និងសោកស្តាយមួយ ព្រោះតែគូដណ្តឹងទាំង២នាក់នេះ ជិតរៀបការទៅហើយ ។
បុរសរងគ្រោះឈ្មោះទេព អន អាយុ២៧ឆ្នាំ ស្នាក់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ចំណែកនារីជាគូដណ្តឹងឈ្មោះព្រំ លីន អាយុ៣០ឆ្នាំ ស្នាក់នៅភូមិឈើត្រែង ឃុំបាភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ អ្នកទាំង២នឹងត្រូវរៀបការនៅថ្ងៃទី៤ មេសា ២០១២ ខាងមុខនេះ ហើយពេលជួបគ្រោះថ្នាក់ចរាចរណ៍នេះ គឺពួកគេឌុបគ្នាដើរអញ្ជើញសំបុត្រការ (ហៅភៀវ) នៅជុំវិញក្រុងស្វាយរៀង ។
តាមអ្នកឃើញហេតុការណ៍និយាយថា ពួកគេជិះម៉ូតូលឿន លុះមកដល់ផ្លូវកោងតាមបណ្តោយមាត់ទន្លេ បត់មិនទាន់ បណ្តាលឱ្យជ្រុលបុកខឿនចិញ្ចើមថ្នល់ដួលម៉ូតូប្រាវ ចំណែកមនុស្សផ្លោងទៅបោកនឹងបង្គោលភ្លើង បណ្តាលឱ្យបាក់ដៃ បាក់ជើង បែកមុខ បែកមាត់ និងបែកក្បាលផុងលលាដ៍ទាំង២នាក់ធ្ងន់ធ្ងរ៕
0 មតិ:
Post a Comment