តាមរយៈផ្កាយរណបរបស់ NASA ទើបថតយកបានផ្ទាំងទឹកកក ដោយគូបផ្សំរូបភាពនៃផ្កាយរណប និងកាំរស្មីច្បាស់ បង្កើតជាផែនដី 3D បង្ហាញលំអិតស្នាមប្រេះដ៏ធំសម្បើម មានទំហំប៉ុនបូរី New York របស់អាមេរិក ត្រៀមផ្តាច់ចេញពីទន្លេទឹកកក Pine នៅប៉ូលនិរតី។
គេបានកំណត់ទំហំរបស់វា គឺប្រមាណ ៣៥០ miles ដែលវានឹងធ្វើចលនាលឿនបំផុត ទៅកាន់ប៉ូលខាងត្បូង។ ពួកអ្នកវិទ្យាសាស្រ្ត ឲ្យដឹងថា ក្នុងរយៈពេលច្រើនឆ្នាំមកនេះ ទឹកកកនៅតំបន់នេះ កំពុងរលាយ ហើយកាន់តែស្តើងក្នុងល្បឿនលឿន។ វាបង្ហាញថា បរិយាកាសផែនដី កំពុងតែប្រែប្រួលយ៉ាងច្បាស់លាស់ ហើយក៏ជះឥទ្ធិពលមិនធម្មតាទេ នៅលើសីតុណ្ហភាពនៃបណ្តាប៉ូលរបស់ផែនដី៕
0 មតិ:
Post a Comment