តាមប្រភព E-mail មួយ ដែលត្រូវបានគេលួចយក ពីក្រុមហ៊ុនចារកិច្ចឯកជន StrarFor មានស្នាក់ការនៅអាមេរិក ទើបត្រូវបានគេហទំព័រ Wikileaks ប្រកាស។
E-mail ខាងលើ គឺរបស់អនុប្រធាន StratFor លោក Fred Burton។ សារនេះត្រូវបានសរសេរនៅវេលាម៉ោង ៥ និង ៥១ នាទី ព្រឹកថ្ងៃទី២ ឧសភា ២០១១ គឺជាថ្ងៃដែលមេក្លោងភេរវកម្មអន្តរជាតិ អូសាម៉ា ប៊ីឡាដែន ត្រូវទ័ពពិសេសអាមេរិកសម្លាប់ នៅគេហដ្ឋានសម្ងាត់ នា Abbottabad ប្រទេសប៉ាគីស្ថាន។
ក្នុងការអ៊ីមែលនេះ មានសរសេរថាៈ សាកសពរបស់ ប៊ីឡាដែន ត្រូវបានដឹកតម្រង់មក Dover ដោយយន្តហោះរបស់ CIA ។ បន្ទាប់មក គេបានបញ្ជូនវាទៅវិទ្យាស្ថានពេទ្យយោធា នៅ Bethesda-Maryland។
ការទម្លាយចេញនេះ បានបញ្ឆេះឡើងវិញ នូវជម្លោះជុំវិញសាកសពរបស់ ប៊ីឡាដែន។ ទស្សនាវដ្តី New American សរសេរថាៈ ការរក្សាការសម្ងាត់ គ្រាបើកយុទ្ធនាការវាយលុក ជារឿងមិនគួរឲ្យឆ្ងល់ទេ ប៉ុន្តែការដែលមិនដាក់បង្ហាញភ័ស្តុតាងជោគជ័យរបស់យុទ្ធនាការ ពិតជារឿងធ្វើឲ្យគេងឿងឆ្ងល់មែន។
តាម Telegraph របស់អង់គ្លេស ដែលជាសារព័ត៌មានដំបូង ទទួល និងប្រកាស E-mail នេះ ឲ្យដឹងថាៈ វាស្ថិតក្នុងអ៊ីម៉ែលចំនួន ៥លាន របស់ក្រុមហ៊ុនចារកម្មឯកជន StratFor ហើយត្រូវបានក្រុម Hacker Anonymous លួចយកបាន រួចផ្តល់ឲ្យ Wikileaks ហើយបើតាម Wikileaks អ៊ីម៉ែលទាំងនេះ នឹងត្រូវបានផ្សាយចេញជាបណ្តើរៗ ដែលមកទល់ពេលនេះ មានអ៊ីម៉ែលតែ ២១៤ ទេ ទើបត្រូវបានផ្សព្វផ្សាយ។
វេទិការលើប្រព័ន្ធអ៊ីនធើណែតជាច្រើន នៅបានហៅ StratFor ថា ជាប្រភេទ “CIA ក្នុងភពងងឹត” ដូចដែលសម្តីរបស់មេគេហទំព័រ Wikileaks លោក Assange បានប្រាប់ Reuters ថាៈ នេះជាក្រុមហ៊ុនស៊ើបការណ៍ឯកជន ផ្អែកតាមព័ត៌មានរបស់ភ្នាក់ងារសម្ងាត់ របស់រដ្ឋាភិបាលអាមេរិក និង ស្ថាប័នចារកម្មអន្តរជាតិ។ គោលដៅនៃការឈ្លបយកការណ៍របស់អង្គការនេះ ក្រៅពីរបស់ស្ថាប័នទាំងនេះ គឺនៅមានអង្គការទាំងឡាយរបស់អ្នកតស៊ូ ដើម្បីឧត្តមគតិផ្សេងទៀត៕
0 មតិ:
Post a Comment