មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃចន្ទនេះ បានស្វែងរកកិច្ចសហប្រតិបត្តិការពីប្រធានអាស៊ាន ជាអ្វីដែលខ្លួនព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពលរដ្ឋរស់នៅតំបន់អាស៊ាន ដែលងាយរងគ្រោះដោយសារគ្រោះទឹកជំនន់។
Meeting between Cambodian Deputy Prime Minister and UN Humanitarian Chief
ជំនួបរវាងលោកហោ ណាំហុង និងលោកស្រី Valeria Amos មន្រ្តីជាន់ខ្ពស់ UN ។
លោកស្រី Valeria Amos អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកសម្របសម្រួលជួយសង្រ្គោះបន្ទាន់ និងកិច្ចការមនុស្សធម៌ បានថ្លែងឱ្យដឹងថា វត្តមានរបស់លោកស្រីនៅកម្ពុជាគឺស្វែងរកកិច្ចសហប្រតិបតិ្តការរវាងប្រទេសជាសមាជិកអាស៊ានជាមួយនឹងអង្គការសហប្រជាជាតិ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកកាសែតក្រោយជំនួបរវាងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងលោកស្រី Valeria Amos ឱ្យដឹងថា លោកស្រីក៏ជួយប្រទេសកម្ពុជាជាលក្ខណៈបច្ចេកទេស។
តាមកម្មវិធីព្រាងទុកលោកស្រី Valeria Amos ទស្សនកិច្ចទៅកាន់ប្រទេសបួននៅតំបន់អាស៊ានដែលមានប្រទេសកម្ពុជា សិង្ហបុរី ឥណ្ឌូណេស៊ី និងថៃឡង់ដ៍៕
0 មតិ:
Post a Comment