លោក ខាំ ភឿន អភិបាលខេត្ត ក្រចេះ បានស្លាប់បាត់បង់ជីវិត ក្នុងឧបទ្ទវហេតុគ្រោះ ថ្នាក់ចរាចរណ៍ នៅឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ វេលាម៉ោង ២១ ៤០នាទី យប់ ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១២ ។ លោកសមត្ថកិច្ចជាន់ខ្ពស់ប្រចាំខេត្ដក្រចេះ បានមានប្រសាសន៍ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅស្រុកឆ្លូង ដែលមានចំងាយ ប្រមាណជាង ១០គីឡូម៉ែត្រ ពីទីរួមខេត្ត គឺកើតឡើងបន្ទាប់ពីរូបលោកត្រឡប់មកពីបំពេញភារកិច្ច នៅឯរាជធានីភ្នំពេញវិញ ។ សមត្ថកិច្ចជាន់ខ្ពស់រូបនោះ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ មិនទាន់ដឹងច្បាស់នៅឡើយទេថា មកពីមូលហេតុអ្វីនោះ ខណៈកំពុងធ្វើការស្រាវជ្រាវជាមុនសិន ។
0 មតិ:
Post a Comment