www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, January 7, 2012

បច្ចេកទេសដាំដុះដំណាំម្ទេសជាទូទៅ

January,07,01,2012 By: SOTHEAN



លក្ខណៈទូទៅ 
ម្ទេស គឺជាប្រភេទដំណាំមានក្លិនឈួល ឬ ហើរហើយម្ទេសខ្លះផ្លែ រាងមូលស្រួច កន្ទុយប្រវែងផ្លែខ្លី មេ្ទសផ្លែចង្កោម និងម្ទេសខ្លះ
ផ្លែមូលសំម៉ែតផ្លែខ្លះតូចៗក្នងប្រទេស កម្ពជា ដែលគេនិយមចូលចិត្តដាំគ្រប់រដូវ ដោយសារតែម្ទេស វាមានភាព ងាយស្រួល ក្នុងការដាំដុះព្រមទាំងាយស្រួល​ក្នុង
ការលក់​​នៅលើទីផ្សារ ។ ​​ដំណាំម្ទេសងាយស្រួលថែ ទាំហើយវាធន់ទ្រាំ​នឹង សីតុណ្ហ
ភាព ។ ចំពោះសីតុណ្ហភាពដែលម្ទេសអាចលូតលាស់ បានល្អ នូវចន្លោះ ​​២៥-៣០
អង្សាសេ ។ ប៉ុន្តែម្ទេសជាប្រភេទ រុក្ខជាតិមិនត្រូវ ការសំនើម ខ្ពស់ពេកទេ។ ម្ទេសមានអត្ថប្រយោជន៍ច្រើនយ៉ាងណាស់សម្រាប់ជីវភាពប្រចាំថ្ងៃដូចជាយកទៅកែច្នៃ ធ្វើជាម្ទេសក្រៀម ម្ទេសឆ្អើរ ជ្រក់ម្ទេស និងបរិភោគស្រស់។ដូច្នេះដើម្បីជួយដល់ប្រជា
កសិករបង្កើនទិន្នផលបន្លែ និងជួយបង្កើនសេដ្ឋកិច្ចគ្រួសារកសិករតាមជនបទតាមរយៈ
ការផ្តល់នូវបទពិសោធន៍ និងបច្ចេកទេស មួយចំនួន ដូចជា របៀបដាំដុះ ស្រោចស្រព ថែរក្សាដំណាំ ដោយខ្លួនឯង និងបច្ចេកទេសសាមញ្ញៗនូវចំណេះដឹងទូលំទូលាយខាង ផ្នែកកសិកម្ម។
 បចេ្ចកទេសងាយៗក្នុងការដាំម្ទេស
១. ការរៀបចំដី
  •  ​ភ្ជួរហាលដីឲ្យស្ងួត ហើយរាស់ប្រមូលយកស្មៅចេញ
  •  ភ្ជួររាស់យ៉ាងតិចឲ្យបាន ៣-៤ សារ
  •  ទទឹង ១,២ ម៉ែត្រ បណោ្តយទៅតាមស្ថានភាពដី
  •  ចន្លោះជួរ ៨០ សង់ទីម៉ែត្រ ចន្លោះគុម្ព ៦០ សង់ទីម៉ែត្រ
    គុណសម្បត្តិនៃការរៀបចំដី
  •  បំផ្លាញជម្រកសត្វល្អិត និងសំលាប់សត្វល្អិត
  •  ដើម្បីឲ្យដីធូរមានខ្យល់ចេញចូល
  •  បន្ទាប់មកភ្ជួររាស់សារជាថ្មី ដើម្បីបំបែកដីម៉ដ្ឋ
  •  ងាយស្រួលក្នុងការលើករង
  •  កាត់បន្ថយការកើតជម្ងឺ បាក់តេរី វីរុស ផ្សិត
    គុណវិបតិ្តមិនបានរៀបចំដី
  •  បង្កលក្ខណៈងាយស្រួលដល់ ពពួកសត្វល្អិតបង្កកំណើត
  •  ងាយកើតជម្ងឺ បាក់តេរី វីរុស ផ្សិតផងដែរ
  •  ដីមិនមានខ្យល់ចេញចូល ស្មៅច្រើន
២. ការជ្រើសរើសរដូវដាំដុះ     ការជ្រើសរើសរដូវដាំដុះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដាំដុះដំណាំគ្រប់ ប្រភេទទាំង អស់មិនថា ដំណាំណានោះទេ។ ដោយសារតែ ការដំាដុះនៅរដូវក្តៅ វាមានបញ្ហាច្រើន ដែលប្រឈមមុខដូចជា កត្តាសត្វល្អិត បាក់តេរី វីរុស
និងពពួកផ្សិត។ រដូវកាលសមស្រប សម្រាប់ដំណាំគឺ
  • រដូវរំហើយចាប់ពីខែ តុលា-វិច្ឆិកា ប្រមូលផលដល់ខែ កុម្ភៈ
  • រដូវប្រាំងចាប់ពីខែ ឧសភា-កក្តដា ប្រមូលផល ខែ សីហា
៣ . ការជ្រើសរើសពូជ
  • ពូជដែលមានប្រភពច្បាស់លាស់ (ពូជនាំចូលពីបទេស ឬ ពូជក្នុងស្រុក)
  • ពូជសុទ្ធមានភាគរយដំណុះពី ៨៥-៩០ ភាគរយ
  • ពូជដែលមានអាយុកាលខ្លី តែទទួលបានទិន្នផលខ្ពស់
  • ពូជធន់នឹងជម្ងឺ សត្វល្អិត និងអាកាសធាតុ
៤. ការបណ្តុះគ្រាប់
ដាស់ដំណេកៈ
  • មុនបណ្តុះត្រូវហាលនៅពេលថ្ងៃល្ងាច ១៥​ នាទី
  • គ្រាប់ពូជត្រូវលាងទឹកឲ្យស្អាត
  • ត្រាំទឹក ១៥ នាទីសិន តាមប្រភេទគ្រាប់ពូជសំបកស្តើង ឬ​ក្រាស់
  • គ្រាប់ពូជសំបកក្រាសត្រាំទឹក ១-២ យប់
  • ទើបផ្អាប់នឹងក្រណាត់ ១ -២យប់ ដើម្បីឲ្យគ្រាប់ដុះពន្លកបានល្អ
        ការបណ្តុះក្នុងកន្ទោង
  • យកជីកំប៉ុស្ត មួយបង្គីលាយដីបី បង្គី
  • ធ្វើកន្ទោងស្លឹកចេក ឬ ស្លឹកត្នោត
  • យកដីដែលលាយរួចហើយ ដាក់ក្នុងកន្ទោងសឹ្លកចេក
  • បន្ទាប់មកយកគ្រាប់ ចំនួន ១ គ្រាប់ ដាក់ក្នុងកន្ទោង
  • យកដីដែលមានជីជាតិមករោយពីលើស្តើងៗ ដាក់ចំបើងគ្របពីលើ
  • ស្រោចទឹកឲ្យជោគ រយៈពេល ៣ ថ្ងៃ បន្ទាប់មកស្រោចទឹកបន្ត ១ ថ្ងៃម្តង
  • ស្រោចទឹកជីកំប៉ុស្ត ១ សប្តាហ៍ម្តង ដើម្បីបំប៉នកូនដំណាំឲ្យដុះលូតលាស់ល្អ
  • ១០ ថ្ងៃក្រោយ ត្រូវដកកូនដំណាំចេញខ្លះ ទុកតែ ១ ដើម ១ កន្ទោង ដើម្បីឲ្យវាថ្លោសល្អ
    បណ្តុះផ្ទាល់ដី
      ចំពោះថ្នាល់បណ្តុះ ត្រូវដាក់ជីកំប៉ុស្តលាយដីដំបូកច្របល់អោយសព្វ ទើបយកគ្រាប់ មកបណ្តុះ។
  • ត្រូវបណ្តុះអោយរង្វើលល្មម
  • បន្ទាប់មករោយដីគ្របពីលើ និងចំបើង ដែលកាត់ខ្លីៗ ដើម្បីការពារសំណើមដី
  • ក្រោយមកស្រោចទឹកអោយជោគ
  • ១ សប្តាហ៍ ស្រោចទឹកជីកំប៉ុស្តម្តង
 វិធីសាស្រ្តការពារកូនដំណាំ 
  •  គ្រាប់ពូជដំណាំទាំងអស់ អាចត្រាំទឹកស្លឹកស្តៅ ដែលផ្សំពីរុក្ខជាតិពុល
  •  ប្រើស្បៃការពារកូនដំណាំនូវពេលវាដុះ ពីសត្វល្អិត
  •  បាចផេះចង្កា្រនមុនពេលសាប ឬ បណ្តុះ
៥. ងាយៗក្នុងការដាំដុះម្ទេស
  • លើករង ទទឹង ១ ម៉ែត្រ បណ្តោយតាមស្ថានភាពដី
  • លើករងជាពីរជួរក្នុងមួយរង
  • លើករងបណ្តោយថ្ងៃទើបល្អ
  • កាប់រណ្តៅ ដាក់ជីកំប៉ុស្ត ០,៥-១ គីឡូក្រាម ក្នុងមួយរណ្តៅ
  • ចន្លោះគុម្ពៈ ៥០ សង់ទីម៉ែត្រ
  • ចន្លោះជួរ ៦០ សង់ទីម៉ែត្រ
  • ចន្លោះរងមួយ ទៅរងមួយទៀត គឺ ៤០ សង់ទីម៉ែត្រ
 វិធីសាស្រ្តងាយៗ ក្នុងការថែទាំដំណាំ
  ១.ការជំរះស្មៅ ពូនគល់
  • ជំរះស្មៅ កុំអោយស្មៅដណ្តើមជីជាតិជាមួយដំណាំ
  • បំបាត់ជម្រករបស់សត្វល្អិតផងដែរ
  • ជ្រុំដីអោយដីធូរ ជា្របទឹកបានល្អ ក្រោយដាំ ៧ - ១០ ថ្ងៃ
  • ផ្អាក់ស្រោចទឹក ១ ថ្ងៃ
  • ប្រើចបចក់ ដើម្បីជំរះស្មៅ
  • ធ្វើលើកទី២ នៅពេលម្ទេសជិតចេញផ្កា
  ២.ការស្រោចស្រព
  • ម្ទេស ជាប្រភេទដំណាំមួយដែលត្រូវការទឹកខុសពីដំណាំដទៃទៀត
  • ម្ទេស ត្រូវការទឹកសើម នៅពេលដាំ
  • បន្ទាប់ពីដាំបាន១សប្តាហ៍ ម្ទេសត្រូវការទឹកធម្មតារហូតដល់ម្ទេសចេញផ្កា
  • នៅពេលក្តឹប ត្រូវបង្កើនការស្រោចទឹកឡើងវិញ 
  ៣.​ ការដោតចំណារ និង ការកាត់មែក
    ចំណារត្រូវដោតអោយឈរត្រង់ ការពារដួលរលំ ដើម្បីកុំអោយមែកស្លឹក និងផ្លែធា្លក់ប៉ះដី ធ្វើអោយរលួយដោយសារផ្សិត បាក់តេរី និងមេរោគ ដែលឆ្លងពីដី។ ជាពិសេសធ្វើអោយផ្លែម្ទេសធំៗ ល្អ និងមិនស្អុយ។     ចងខ្សែនៅចុងចំណារទាំងអស់តាមបណ្តោយជួររង ដើម្បីទប់ចំណារទាំង អស់កុំអោយដួលនៅពេលមានខ្យល់។   
    ត្រូវកាត់មែក និងស្លឹកម្ទេសចោលខ្លះ។     រូចចងដើម និងមែក ស្លឹកម្ទេសភា្ជប់ទៅនិងចំណារ។ 
    ត្រូវធ្វើការចងរបៀបនេះទៅតាមការលូតលាស់របស់ម្ទេស។
ការធ្វើជីកំប៉ុស្ត ថ្នាំប៉ូវ និងថ្នាំពុលធម្មជាតិ​
 ១.​ ជីកំប៉ុស្តគោក

  សម្ភារ
     កាំបិត ពូថៅ ស្លឹក បង្គោលឈើ ដែកគោល លួសចប
  វត្ថុធាតុដើម
    រុក្ខជាតិបៃតងស្រស់ៗ រួមមានៈ ស្លឹកទន្រ្ទាំនខែត្រ សណ្តែកខ្មោច សណ្តែក បាយ ស្លឹកអង្កាញ.....ជាដើម។     លាមកសត្វគ្រប់ប្រភេទរួមមានៈ លាមកគោ ក្របី ជ្រូក មាន់ ទា កាកសំណល់ផ្ទះបាយមានដូចជា បន្លែ ទឹកបាយ និងកំទេចកំទី ផ្ទះបាយផ្សេងៗ
របៀបធ្វើ
  • ទំហំរោងធ្វើតាមលទ្ធភាព ដែលអាចរកវត្ថុធាតុដើមបាន
  • យកវត្ថុធាតុទាំងអស់កាប់អោយតូចល្អិត
  • បន្ទាប់មកទៀត ត្រូវដាក់វត្ថុស្ងួតមុនដូចជា ចំបើង ស្លឹកឈើស្ងួត
  • បន្ទាប់មកដាក់លាមកសត្វក្រាលពីរលើ ហើយស្រោចទឹក
  • ដាក់រុក្ខជាតិស្រស់ក្រាលម្តង
  • បន្ទាប់មកដាក់កាកសំណល់ផ្ទះបាយ
  • ចុងក្រោយដាក់លាមកសត្វម្តងទៀត (ក្រោយៗ ទៀតអសចធ្វើដូច គ្នាបាន)។
  • ឧស្សាហ៍ស្រោចទឹក មួយសប្តាហ៍ម្តង ចំពោះរដូវវស្សា តែចំពោះរដូវ ប្រាំងត្រូវស្រោចទឹក ២ ទៅ ៣ ម្តងក្នុងមួយសប្តាហ៍ ប្រសិនបើ ទឹកមិនបានគ្រប់គ្រាន់ទេ វាមិនងាយរលួយទេ។
  • ត្រូវកាយច្របល់មួយសប្តាហ៍ម្តង ដោយទុករយៈពេល ៣ ទៅ ៦ ខែទើប ប្រើប្រាស់បាន។                                                  
របៀបប្រើប្រាស់
  • កំប៉ុស្ត អាចដាក់ទា្រប់បាត មុនពេលដាំដំណាំ ១៨ តោនក្នុងមួយហិចតា។
  • ការប្រើប្រាស់ជី
  • ដាក់បំប៉នក៏បាន នៅពេលដំណាំលូតលាស់  
 ២.​ ជីកំប៉ុស្តទឹក
  សម្ភារ     ពាងទឹក គំរបពាង ឈើប្រដាប់កូរ       
  វត្ថុធាតុដើម
  
គល់ស្លឹកគ្រៃ          : ១ គីឡូក្រាម   
លាមកសត្វ      : ៣ គីឡូក្រាម   
ថ្នាំជក់               : ២ ខាំ   
ទឹកនោមមនុស្ស ឬសត្វ :​ ៥ លីត្រ   
រុក្ខជាតិបៃតង       : ៣ គីឡូក្រាម   
ស្លឹកស្តៅ            : ៣ គីឡូក្រាម   
វល្លិ៍បណ្តូលពេជ្រ : 0,៥ គីឡូក្រាម   
ទឹក             : ១០ លីត្រ
  របៀបធ្វើ
  •  កាប់ចិញ្រ្ចាំស្លឹករុក្ខជាតិអោយល្អិតៗរួចចាក់ចូលពាងបន្ទាប់មកចាក់ទឹកនោម និងទឹកចូលក្នុងពាងគ្របគំរបអោយជិត ដាក់ពាងនៅក្រោមកំដៅ ថ្ងៃ ដើម្បីអោយវាឆាប់កាច់ ហើយកូរ ១ ថ្ងៃម្តង។
  •  ក្រោយពីត្រាំទុកអស់រយៈពេលកន្លះខែមក បើសង្កេតឃើញ ទឹកឡើង ពណ៌ក្រម៉ៅ ហើយមានក្លិនស្អុយ បញ្ជាក់ថាវាកាត់បានល្អ យើងអាច យកទៅប្រើប្រាស់ស្រោចលើដំណាំបាន។                           
ការប្រើប្រាស់
  • ទឹកជី ១​ កំប៉ុងទឹកដោះគោលាយទឹកធម្មតា ១០ លីត្រ
  • ចាប់ផ្តើមស្រោចនៅពេលដំណាំដុះស្លឹក ៣ ស្លឹក ៤ ដោយ ១ សប្តាហ៍ ស្រោច ៣ ទៅ ៤ ដង ដើម្បីអោយដំណាំដុះលូតលាស់លឿន។
  • ស្រោចលើដំណាំនៅពេលល្ងាច ប្រហែលជាម៉ោង ៤ ទៅ ៥ ល្ងាច។
ការប្រើប្រាស់ជី
ដំណាំម្ទេសត្រូវការជីច្រើនដំណាក់កាលៈ
  • ការប្រើប្រាស់ជីទាំងពីរប្រភេទមុនពេលដាំ​​​​ ដាក់ទ្រាប់បាត ប្រើជីកំប៉ុស្តគោក ១០-១៥ តោន ប៉ុន្តែបើមួយម៉ែត្រការ៉េ ប្រើ ២ គីឡូក្រាម
  • ក្រោយដាំរយៈពេល ៧ ថ្ងៃ ប្រើជីកំប៉ុស្តទឹកលាយល្បាយទឹកស្មើគ្នា
  •  ៣ សប្តាហ៍ក្រោយដាំបំប៉នជីកំប៉ុស្តគោក ១០ តោន ដាក់តាមចន្លោះគុម្ពលុបដីអោយជិត ហើយស្រោច ទឹកអោយជោគ
  •  ចុងក្រោយប្រើកំប៉ុស្តទឹក ៧ ថ្ងៃម្តង ដើម្បីជួយអោយប៉េងប៉ោះចេញផ្កា បានច្រើន
ការគ្រប់គ្រង ការកំចាត់សត្វល្អិត និងជម្ងឺ        
  ១. ជម្ងឺ
  • ជម្ងឺវីរុសៈ ធ្វើអោយរួញស្លឹកកើតឡើងគ្រប់រដូវកាល វាបង្កឡើងដោយ រុយសជាអ្នកចម្លង។ 
        វិធានការ          ជម្ងឺនេះគ្មានថ្នាំកំចាត់វាឡើយ គឺដកដើមដែលកើតចោលអោយឆ្ងាយដើម្បីបំបាត់ ជម្រក និងកំចាត់សត្វល្អិតដែលជាភ្នាក់ងារចម្លង ជម្ងឺ និងបាញ់ថ្នាំផ្សំពីរុក្ខជាតិពុលការ ពាររកពូជដាំដុះដែលធន់ និងជ្រើសរើសរដូវដាំដុះ។
  • ជម្ងឺផ្សិត
    • កើតឡើងនៅដំណាក់កាលលូតលាស់ និងផ្លែ ធ្វើអោយពុកគល់ ស្ងួត ឬស​ដើម ហើយស្រពោនងាប់តែម្តង
    • ជម្ងឺបំផ្លាញផ្លែ​និងស្លឹក ធ្វើអោយស្លឹកឡើងម្សៅសៗ ពេញផ្ទៃស្លឹក បន្ទាប់មកស្ងួត ហើយ ជ្រុះធ្វើអោយម្ទេសងាប់ដើមទាំងមូល។
  • បាក់តេរី
    •  បាក់តេរី ធ្វើអោយមានប្រជ្រុយស្លឹក ផ្លែ នឲបង្កើន អោយមានចំនុច តូចៗ លើស្លឹក ផ្កា ដើម ពណ៌​ត្នោតបណ្តាលអោយម្ទេសជ្រុះស្លឹក។
    • ជម្ងឺវីរុស
          មេ្ទសមានជម្ងឺវីរុស ចំនួន៤ សំខាន់គឺ
  •  វិរុសធ្វើអោយស្តើងស្លឹកពណ៌លឿង
  •  វីរុសធ្វើអោយខ្មូររួញស្លឹក
  •  វីរុសធ្វើអោយខ្មូរស្លឹកឡើងលើជារមូៗ
  •  វីរុសធ្វើអោយពណ៌លឿង
​  ២. សត្វល្អិតលើដំណាំម្ទេស
  ដង្កូវចោះផ្លែៈ វាតែងតែស៊ីចោះចូលទៅក្នុងផ្លែធ្វើអោយផ្លែម្ទេសស្អុយរលួយ។លក្ខណៈសំគាល់ៈ វាជាដង្កូវដែលគ្មាន រោមលើខ្លួន។
  ដង្កូវស៊ីរូងដើមៈ ខ្លួនវាមានរោមពណ៌បៃតងខ្ចី ចោះចូលក្នុងផ្លែម្ទេស។ វិធានការការពារជម្ងឺ និង សត្វល្អិត
  • ជ្រើសរើសរដូវកាល
  • រៀបចំដីអោយបានល្អ សំអាតសៅ្ម
  • កាត់ស្លឹក មែកក្រោមៗ ចោល
  • ជ្រើសរើសពូជដែលធន់ ជម្ងឺ សត្វល្អិត
  • បន្ថយការស្រោចទឹក
  • ដកដុតចោល និងកំចាត់សត្វល្អិតដែលជាភ្នាក់ងារចំលងមេរោគ
  • ឆ្លាស់មុខដំណាំ
  • ប្រើថ្នាំផ្សំពីរុក្ខជាតិ
     វិធានការការពារមាន៤ យ៉ាងក្នុងការកំចាត់សត្វល្អិត
    ១. វិធីសាស្រ្តដំាដុះ
  • ប្រើប្រាស់ពូជធន់ គ្មានជម្ងឺ
  • ផ្លាស់ប្តូរមុខដំណាំ និងដាំដំណាំបណ្តេញសត្វល្អិតដូចជា ស្លឹកគ្រៃ ជីនាងវង
  • ដាំដុះអោយទាន់ពេលវេលា សមស្របតាមរដូវកាល
  • ដាំរុក្ខជាតិចំរុះដែលមានក្លិនឆួលខ្លាំង
    ២. វិធីសាស្រ្តកំចាត់ដោយដៃ
វិធីសាមញ្ញៗ ក្នុងការកំចាត់សត្វល្អិតនានា គឺ អនុវត្តន៍ដោយដៃប្រើសំណាញ់ អង្គប់ និងអន្ទាក់ភ្លើង។ សត្វល្អិតខ្លះៗ អាចបេះវាចេញដោយដៃ ហើយសំលាប់វាចោល បាន។
        ៣.វិធីជីវសាស្រ្ត
ជាការកំចាត់សត្វល្អិត និងជម្ងឺតាមរយៈការប្រើប្រាស់ ប្រេដាទ័រ ប៉ារ៉ាស៊ីត ឬ ពួក ផ្សិតបង្ករោគ។ ពួកមានប្រយោជន៍មួយចំនួនដូចជា ពីងពាង ខ្មូតដី កន្ទុំរុយ ឪម៉ាល់ ជាដើម។
  ៤. វិធីសាស្រ្តកំចាត់សត្វល្អិតដោយ ថ្នាំពុលគីមី និងធម្មជាតិ
        
  ក ថ្នាំពុលគីមី
ការកំចាត់សត្វល្អិតដោយប្រើថ្នាំពុលគីមីមិនគួរប្រើប្រាស់វាទេ ព្រោះវាធើ្វអោយ ងាប់នូវសត្វមានប្រយោជន៍ និងប៉ះពាល់ដល់សុខភាពទាំងអ្នកប្រើប្រាស់ និងអ្នកហូប ជា ពិសេសនោះ ខូចបរិស្ថានមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែយើងអាចប្រើថ្នាំពុលធម្មជាតិ បាន។   ខ ថ្នាំពុលធម្មជាតិ         
  វត្ថុធាតុផ្សំ
  • សំបកស្តៅ           :៣ គីឡូក្រាម
  • រំដេង                 :០,៥ គីឡូក្រាម
  • ស្លឹកផ្លែស្លែង         :៣ គីឡូក្រាម
  • ថ្នាំជក់                :០,៥ គីឡូក្រាម
  • ម្ទេស                 :៣ គីឡូក្រាម
  • ក្រូចឆ្មា               :៥០ក្រាម
  • ទឹកនោមមនុស្ស និងសត្វ :៤​លីត្រ
   របៀបធ្វើ   ហាន់វត្ថុធាតុផ្សំអោយល្អិត ដាក់ក្នុងពាងដែលមានចំណុះ ៣០០ លីត្រ និងទឹក នោម ៤ លីត្រ ដាក់ផ្អាប់ជាមួយគ្នាក្នុងពាងនេះ រយៈពេល ២០ ថ្ងៃ អាចប្រើប្រាស់បាន។ របៀបប្រើប្រាស់ ទឹកថ្នាំ ១ លីត្រលាយទឹក ១៨ លីត្របាញ់លើរុក្ខជាតិរងការបំផ្លាញនោះ។
ការប្រមូលផល
១ របៀបប្រមូលផល
  ជាធម្មតាម្ទេសប្រមូលផលផ្លែម្ទេសចាស់ៗសមស្របទៅនឹងទីផ្សារព្រោះផ្លែ ម្ទេសភាគច្រើនគេប្រើប្រាស់ជាបន្លែ។
វិធីសាស្រ្តប្រមូលផល
  • ប្រើកន្រ្តៃ កាំបិតមុត ដើម្បីកាត់ផ្តាច់ទង
  • បន្ទាប់មកយកផ្លែទៅរក្សាទុកក្រោមម្លប់
  • ដើម្បីរក្សាពណ៌ និងសំបក។
២ របៀបរក្សាទុក
  • ក្រោយពេលបេះយកផ្លែម្ទេសទៅសំដិលក្នុងម្លប់ ពី១០ នាទី។ ត្រូវយកផ្លែដែល ស្អុយចេញព្រោះវាអាចចំលងជម្ងឺដល់ផ្លែដទៃទៀត។ ត្រូវចែកផ្លែម្ទេស ជា ៣ ប្រភេទ គឺ ចាស់ ទុំ និង ស្រគាល ដើម្បីងាយស្រួលក្នុងការលក់ និងរក្សាទុក។
  • រក្សាម្ទេសបាន១ សប្តាហ៍នៅកន្លែងត្រជាក់ល្មម ២០ អង់សង្សារសេ មានខ្យល់ ចេញចូលបានល្អគ្រាន់ ឬអាចកែច្នៃធ្វើជាម្ទេសជ្រក់ ម្ទេសក្រៀម។

0 មតិ:

Post a Comment