www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, January 18, 2012

គុណប្រយោជន៍នៃជីគីមី




មុខងាររបស់ជីគីមី
១. ជីស៊ុពែរផូសស្វាត 16% + 20% សម្រាប់ទ្រាប់បាត ជួយអោយដីផុសធូរក្សាគុណភាពដីសម្រាប់ដាំដុះ
ផ្តល់ទិន្នផលខ្ពស់

ជីស៊ុបពែរផូសស្វាត ជួយកែលំអរដីអោយមានជីជាតិ រក្សាសំណើមដីបានយូរ
សម្រាប់បាចបង្កប់ក្នុងដីមុនដាំដុះ

២. ជីដេអាប៉េ ១៨ - ៤៦ - ០ ធាតុសកម្មខ្ពស់

ជួយអោយដីធូរ ធ្វើអោយសំណុំឬសចាក់ជ្រៅ ស្រូវបែកគុម្ពធំល្អ ដើមដងរឹងមាំផ្តល់ ទិន្នផលខ្ពស់ ។

៣. ជីអ៊ុយរ៉េ

មានមុខងារសម្រាប់បំប៉នដំណាំយកស្លឹកមានស្រស់ខ្ចី ជំរុញដល់ការលូតលាស់របស់ដំណាំ ។

៤. ជីប៉ូតាស្យូមកាលី ០០ ៦០%

សម្រាប់បំប៉នលើស្រូវ និងដំណាំឈើហូបផ្លែ ជួយបង្កើនទិន្នផលខ្ពស់
ជួយអោយដើមរឹងមាំ ស្លឹកស្រូវឈរត្រង់ល្អ កាត់បន្ថយស្លឹកសោកមោក កាត់បន្ថយកត្តាយាយីស៊ីបំផ្លាញដោយសត្វល្អ កាត់បន្ថយជម្ងឺអុជជាំស្លឹកស្រូវ កាត់បន្ថយស្កក ជួយអោយគ្រាប់ពេញណែនល្អ គ្រាប់អង្ករភ្លឺថ្លានិងមានគុណភាព ។

៥. ជីអិនប៉េកា ជប៉ុន

សម្រាប់បំប៉នលើបន្លែ ដំណាំយកមើម យកផ្លែ
ដំណាំកសិឧស្សាហកម្ម និង ស្រូវ

៦ . ជីអិនប៉េកា ១៦ -១៦-៨-១៣s ហ្វីលីពីន ជប៉ុន JVF សមស្របដីល្បាយខ្សាច់ ៧ . ជីអិនប៉េកា ១៦ -១៦-៨-១៣s វៀតណាម មានមុខងារ សម្រាប់ដំណាំអំពៅ ឪឡឹក ដំឡូងមី ដំណាំឧស្សាហកម្ម និនដំណាំស្រូវ ។ ៨. ជីអិនប៉េកាផ្លែឈើ 20-20-15+TE សញ្ញាឥន្រ្ទីត្រីកោណ មានធាតុសកម្មខ្ពស់ សម្រាប់បំប៉នលើស្រូវវស្សា និងស្រូវប្រាំងមិនរើសដីផ្តល់ទិ ន្នផលខ្ពស់ អាចបំប៉ន ដំណាំពោត អំពៅ ឪឡឹក សណ្តែក កៅស៊ូនិងឈើហូបផ្លែ (គ្រប់មុខជីអាចប្រើប្រាស់ជាមួយជីធម្ម ជាតិគ្រប់ដំណាក់កាល) ។
គណនារូបមន្តប្រើប្រាស់ជី ក . បំប៉នជីសន្ទូងស្រូវវស្សាផ្តល់ទិន្នផលខ្ពស់

គឺទ្រាប់បាតជីធម្មជាតិឬ ជីស៊ុបពែរផូស្វាត ឬ ទ្រាប់បាតជីដេអាប៉េ (DAP) 18-46-0 ចំនួន ០1 បាវក្នុងមួយហិកតា មុននឹងពង្រោះ ឬស្ទូងសំណាបក្នុងស្រែត្រូវរក្សាទឹក ០3 សង់ទីម៉ែត្រ ស្មើ ដើម្បីឲ្យ សន្ទូងចាក់ឬស លូតលាស់សន្សឹមៗ ។
ក្រោយស្ទូង 21​ ថ្ងៃត្រូវជំរះស្មៅ ឬបោចស្មៅឲ្យស្អាតកុំឲ្យវាដុះប្រជែងនឹងស្រូវ រួចហើយត្រូវ បញ្ចូលទឹក 10 សង់ទីម៉ែត្រ បំប៉នជីអ៊ុយរ៉េ 50 គីឡូក្រាម ក្នុងមួយហិកតា ដើម្បីជំរុញឲ្យស្រូវ

បែកគុម្ពល្អ ឬអាចបំប៉នបន្ថែមនូវ ជីផ្លែឈើ 20-20-15+TE ចំនួន 50 គីឡូក្រាមជាការស្រេច និងត្រូវរក្សាទឹកឲ្យបានគ្រប់គ្រាន់ ។

នៅពេលស្រូវកំណរកួរ (ស្រូវផើម) ត្រូវរក្សាទឹកក្នុងស្រែពី 10-15 សង់ទីម៉ែត្រ កល់ទឹកឲ្យជាប់ ទប់ភ្លឺស្រែឲ្យមាំល្អកុំអោយបែកធ្លាយ រួចបំប៉នជីផ្តាច់ គឺ ជីអិនប៉េកាផ្លែឈើ(NPK) 20-20-15+TE ចំនួន 2 បាវ​ ឬ 100 គីឡូក្រាម ជីក្នុងស្រែមួយហិកតាជាការស្រេច ។

ខ. របៀបបំប៉នជីលើស្រូវប្រាំង IR ផ្តល់ទិ ន្នផលខ្ពស់

ត្រូវបំប៉នជី បីដងក្នុងមួយវដ្តជីវិតស្រូវ គឺ

ស្រូវអាយុ 12 ថ្ងៃចូលទឹក ០.5 សង់ទីម៉ែត្រ រួចដាក់ជី 2 មុខ គឺ ជីអ៊ុយរ៉េ (Urea) ចំនួន 50 គីឡូក្រាម លាយ និងជីដេអាប៉េ (DAP) ចំនួន 50 គីឡូក្រាមក្នុងផ្ទៃដីមួយហិកតា
បំប៉នលើក 2 គឺស្រូវអាយុ 1 ខែចូលទឹក 10 សង់ទីម៉ែត្រ រួចបំប៉នជី 2 ឬ 3មុខលាយ ចូលគ្នាគឺ ដាក់ជីអ៊ុយរ៉េ (Urea) 65 គីឡូក្រាមជីដេអាប៉េ (DAP) ចំនួន 35 គីឡូក្រាមនិងជីកាលី 25 គីឡូក្រាម ឬ ជីអិនប៉េកាផ្លែឈើ(NPK) 20-20-15+TE ចំនួន100 គីឡូក្រាម ក្នុងផ្ទៃដីមួយហិកតាជាការស្រេច ។
បំប៉នលើកទី 3 គឺស្រូវអាយុ 42 ថ្ងៃចូលទឹក 10 -15 សង់ទីម៉ែត្រ ប្រើជីអ៊ុយរ៉េ (Urea) ចំនួន 50-65 គីឡូក្រាម លាយ និងជីកាលី ចំនួន 35 -50 គីឡូក្រាមក្នុងមួយហិកតា

ឬ បំប៉នជីផ្លែឈើ(NPK) 20-20-15+TE ចំនួន100-125 គីឡូក្រាម ក្នុងផ្ទៃដីមួយ ហិកតាជាការស្រេច ។

ការប្រើប្រាស់ជីអ៊ុយរ៉េលើសកំរិត គឺ ធ្វើអោយក្លោចស្លឹកដំណាំ និងក្លោច ស្លឹកស្រូវធ្វើអោយប៉ះពាល់ដល់ទិន្នផលថយចុះរាល់ការបំប៉នជីត្រូវ ប្រើប្រាស់តាមដី ។
ការបាចជីត្រូវបាចក្នុងស្រែស្រូវដែលមានទឹកចាប់ពី 3 ទៅ5 សង់ទីម៉ែត្រ

ប៉ុណ្ណោះ គឺ មិនត្រូវការបាចលើដីស្ងួតហួតហែងឡើយត្រូវបាចនៅ ពេលមេឃស្រឡះល្អ ។

ការបាចជីអោយដំណាំស្រូវ គឺ ត្រូវលៃអោយត្រូវនិងពេលវេលាតម្រូវការ របស់ស្រូវគិតទៅតាមដំណាក់កាលលូតលាស់របស់វា ។

ឧទារហណ៍ : ដីល្អត្រូវបន្ថយជីអតិបរមា ។
របៀបកំចាត់ស្មៅក្នុងស្រែស្រូវវស្សា

ស្មៅដុះក្នុងស្រែសន្ទូងវស្សា ត្រូវដកដោយដៃ ឬ ប្រើឧបករណ៍ កំចាត់ ឬបាញ់ថ្នាំកំចាត់ស្មៅ តែក្នុងករណីចំាបាច់ប៉ុណ្ណោះ ។
ប្រើប្រាស់ថ្នាំអោយត្រូវមុខជំនាញអោយត្រូវនិងរោគសញ្ញា ត្រូវនឹងពេល វេលា អោយត្រូវនឹងកម្រិតនៃការណែនាំពីភ្នាក់ងារបច្ចេកទេសកសិកម្ម ។

របៀបកំចាត់ស្មៅក្នុងស្រែស្រូវប្រាំង IR

ត្រូវកំនត់ប្រភេទថ្នាំស្មៅ ជា ៣ ក្រុមមុននឹងសំរេចចិត្ត ទិញថ្នាំ កំចាត់ស្មៅ ក្នុងស្រែស្រូវ IR ជៀសវាងបាញ់ខុសពេល និងខុស ថ្នាំជំនាញ់ ។

អាចប្រើក្រុមបាញ់បំបែកក្បាលគ្រាប់ស្មៅក្រោយចុះពូជ 3 ថ្ងៃដំបូង ។
អាចប្រើថ្នាំកំចាត់ស្មៅ ក្រោយចុះពូជ 7 ថ្ងៃដល់ 15 ថ្ងៃគត់ ។
អាចប្រើថ្នាំកំចាត់ស្មៅស្លឹកធំ កក់ភ្នែកក្តាម កក់កណ្តៀរផ្លុង គិតចាប់ពីស្រូវអាយុ 20 ដល់ 25 ថ្ងៃ ។

ត្រូវកំនត់សំគាល់ថ្នាំមុននិងទិញប្រើ ជៀសវាងការទិញប្រើខុសពេលវេលា នាំអោយខូចស្រូវ ។
ត្រូវប្រើតាមការណែនាំ ពីភ្នាក់ងារជំនាញកសិកម្មត្រូវប្រើថ្នាំណាដែលមាន ចុះបញ្ជិកាមានការអនុញ្ញាតិដោយក្រសួងកសិកម្ម ថ្នាំមានរូបមន្ត និងរបៀបប្រើប្រាស់ជាអក្សរខ្មែរ ត្រូវមានច្បាប់អញ្ញាតត្រឹមត្រូវ ។

របៀបសំគាល់កត្តាចង្រៃកើតចេញពីសត្វល្អិតយាយីស៊ីបំផ្លាញដំណាំ និងស្រូវ

សញ្ញាទ្រីប ក្រាភ្លើង មានសញ្ញាក្រហមចុងស្លឹកស្រូវខ្ចី ស្រូវរមូរខ្មូរ រួញ ៗ មិនស្រស់បស់ គឺកើតឡើងដោយសារពូជចាស់ ពូជរងជំងឺ

ពូជគ្មានការវិនិច្ឆ័យ គ្មានការទទួលស្គាល់ពីអ្នកជំនាញ ឬដោយកត្តា អាកាសធាតុអួរអ័ព្ទ ។

ដង្កូវស៊ីស្លឹក កាត់ស្លឹកទំលាក់ក្នុងទឹក ស៊ីរិចស្លឹក

អាចប្រើថ្នាំដែលមានមុខងារជំនាញរបស់វា
ប្រាស់ថ្នាំណាដែលខុសមុខជំនាញឡើយ

មេអំបៅសស្រលែត មេអំបៅប្រផេះ បើឃើញកើតក្នុងស្រូវ ឬ ធ្លាក់ងាប់ ព្រោងព្រាតក្នុងស្រែស្រូវណាមួយជាសញ្ញាកំនងត់ថា 3ថ្ងៃក្រោយពងរបស់ មេអំបៅនោះនឹងញាស់កើតជាដង្កូវ ស៊ីរូងបណ្តូលស្រូវ និងរមូរស្លឹក ខូចស្រូវ ត្រូវកំចាត់ជាបន្ទាន់ មិនអាចទុកយូរបានឡើយ គេអាចប្រើប្រាស់ថ្នាំណាដែល មានមុខ ងារ ជំនាញទើបមានប្រសិទ្ធភាព ។
សញ្ញាដង្កូវបំពង់ចោះដើម ចោះស្រទប រលួយគល់ស្រូវដោយសារ ស្រែជំរៅទឹកនៅតាំងពីយូរអាចរលួយខូចស្រូវ ដូច្នេះត្រូវបង្ហូរទឹក អោយរីងដាច់ ហើយត្រូវមានវិធានការកំចាត់វា ក្រោយមកសឹម ចូលទឹកថ្មី និងបំប៉នជី ។
សត្វ មមាចត្នោតជាសត្វល្អិតចង្រៃដែលរោមជញ្ជាក់ស្រូវអោយងាប់ខូចអស់​ វាកើតរាលដាលតាមស្រែស្រូវក្រាស់មានស្មៅដុះពូនលាយឡំគ្នា មមាចត្នោត កើតនៅពេលស្រូវកំពុងចេញផ្កា ។

ត្រូវឧស្សាហ៍ចុះមើលស្រូវ បើមានឃើញពងដូចជាផ្សិតពណ៌សរុំស្អិត ជាប់ដើមស្រូវនោះ គឺជាសញ្ញាពងមមាចត្នោតចង្រៃ បើឃើញសញ្ញានេះ គឺ ត្រូវបញ្ចូលទឹកក្នុងស្រែ 10 សង់ទីម៉ែត រួចចាក់ប្រេងម៉ាសូតតាមមុខទឹកបង្ហូរ ចូលស្រែតិចតួច ឬក្នុងករណីចាំបាច់ គេប្រើប្រាស់ថ្នាំកសិកម្មដែលមានមុខងារ ជំនាញសម្រាប់កំចាត់ វា បើស្រែគោកមិនអាចកំចាត់សត្វ មមាចត្នោតបាន ឡើយត្រូវកំចាត់ទាំងអស់ ។ ឯកសារយោងរបសក្រសួងកសិកម្ម 18,Jan,2012/11:45AM By: D3U

0 មតិ:

Post a Comment