www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, January 22, 2012

តើដើម​ផ្កា​អង្គា​សីល មានអត្ថន័យ និងគួជ្រើសរើសយ៉ាងណានៅ​ពេលថ្ងៃ​ចូលឆ្នាំចិន​មកដល់?



នៅ​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិនក្រៅពី​ក្រដាស​ជូនពរ​ឆ្នាំ​ថ្មី និង​គោម​ក្រហម ដែល​បិទ​តាម​ជញ្ជាំង តាំង​លំអ​ក្នុងផ្ទះ ប្រជាជន​ចិនក៏ដូចជា​ប្រជាជន​កម្ពុជា ដែល​កាត់​សែស្រឡាយ​ចិន បាន​តុបតែង​លំអ​ផ្ទះសម្បែង​របស់ខ្លួន ដោយ​ដើម​រុក្ខជាតិ ដូចជា ដើម​សេ​ដា ដើម​ផ្កាស្បៃរឿង ដើម​ក្រូចឃ្វិច និង​ដើម​ផ្កា​អង្គាសីល ជាដើម​។

​ដើម​អង្គាសីល ជា​ប្រភេទ​ឈើ​ព្រៃភ្នំ ដែល​ប្រជាជន​ចិនចូលចិត្ត​ដាក់តាំង​លម្អ​គេហដ្ឋាន​នា​អំឡុង​ពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​របស់ខ្លួន​។ អត្ថន័យ​របស់​អង្គាសីល គឺ​ដើម្បី​ភាព​រីករាយ​ផង និង​ដើម្បី​តំណាង​ជោគជតារាសី​ផង​។ អង្គា​សីល ជា​ឈើ​សួគ៌ តំណាង​វិរជន និង​ជា​ការ​រំលឹក​កុំឱ្យ​ខ្ជឹលច្រអូស​ថែម​ទៀតផ​ង​។

​ក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត បាន​ពន្យល់​ពាក្យ​ថា អង្គា​សីល ឬ​អ្នកស្រុក​ខ្លះ​ហៅថា អង្គា​លឿង ឬក៏​អង្គា ថា​ជា​ឈ្មោះ​ឈើ​មួយ​ប្រភេទ ផ្កា​សម្បុរ​លឿង​ក្លិនក្រអូប​ឆ្ងាញ់ ប៉ុន្តែ​ក្រអូប​ស្រាល ចេញ​ផ្កា​ក្នុង​កាល​ដែល​រង្គោះ​ស្លឹក​អស់ ហើយ​លាស់​ជាថ្មី ក្នុង​រវាង​ខែចេត្រ​ពិសាខ​។ បើ​កាត់​មែក​ដែល​រង្គោះ​ស្លឹក​អស់ហើយ ឬ​ដែល​កំពុង​ចេញ​ផ្កា​នោប​នោះ យក​មក​ត្រាំ​ទឹក​ក្នុង​ដង​ផ្កា អាច​ចេញ​ត្រួយ និង​ផ្កា​បាន​យូរថ្ងៃ ដាក់​ជា​គ្រឿង​តាំង​រុងរឿង​ណាស់​។​​អង្គា​សីល ជា​ភាសា​ចិន​ថា Mei Hua Shu ​។ អង្គាសីល​មួយ​ដើម មានតម្លៃ​ចាប់ពី ១៥ ដុល្លារ រហូតដល់ ២.៥០០ ដុល្លារ​សហរដ្ឋអាមេរិក ទៅតាម​ដើម​ផ្កា​ធំ​តូច​។ នៅ​ប្រទេស​កម្ពុជា​យើង ពិសេស​នៅ​ភ្នំពេញ ដើម​អង្គាសីល ត្រូវបាន​គេ​កាប់​ដឹក​ទាំង​ឡានៗ ដើម្បី​យកមក​លក់​តាម​ផ្លូវ និង​តាម​ហាង​លក់​ផ្កា​នានា​។​

​មុន​ថ្ងៃ​សែន​ចិន​ដែល​ឆ្នាំ​នេះ ត្រូវ​នឹង​ធ្វើឡើង​នា​ថ្ងៃ​អាទិត្យ ទី​២២ ខែ​មករា ឆ្នាំ​២០១២នេះ អ្នកស្រី ស៊ីវហ៊រ ជា​ខ្មែរ​កាត់​ចិន រស់នៅ​ម្តុំ​ផ្សារ​ថ្មីគាត់មានប្រសាសន៍ថា អ្នកស្រី​ទិញ​ដើម​អង្គាសីលនេះទៅ​ដាក់​តាំង​នៅក្នុង​ផ្ទះ តាម​ទម្លាប់ដែល​គាត់​ធ្លាប់​ឃើញ​ឪពុក​ម្តាយ​របស់​គាត់ ធ្វើ​តាំងពី​គាត់ នៅ​កុមារភាព​មក​។
ចំពោះជាជាតិចិននិយាយរួម និងជនជាតិចិនកាត់ខ្មែរនិយាយ ដោយឡែកផ្កាអង្គារសីលមិន អាចខ្វះបាននោះទេ ព្រោះថាពួកគេបាន ចាត់ទុកផ្កាប្រភេទនេះថាជាផ្កា តំណាងអោយរដូវផ្ការីកដ៏ស្រស់ស្អាត និងជាផ្កាដែល នាំមកនូវភាពត្រជាក់ត្រជុំ និងភាពស្រស់បំព្រងពេញមួយឆ្នាំ។

ខាងក្រោមនេះគឺជាការណែនាំមួយចំនួនដើម្បីជ្រើសរើសផ្កា អង្គារសីលដូចបំណងសម្រាប់តាំងលំអក្នុងថ្ងៃចូលឆ្នាំចិន


១ ជ្រើសរើសមែកផ្កា
- ជ្រើសរើសយកមែកធំដែលយោងទៅតាមទំហំផ្ទះ ប៉ុន្ដែប្រការសំខាន់គឺមែករបស់វាត្រូវតែមូលនិងមែកតូចៗក៏ត្រូវបែងចែកចំនួនស្នើគ្នា និងផ្កាប្រហាក់ប្រហែលគ្នា។
- អ្នកមិនគួរជ្រើសយកមែកធំដែលមានមែកតូចៗ ដុះត្រង់ទៅលើដោយចាប់ផ្ដើមពីកន្លែងមួយ
នៅលើមែកនោះទេ។ អ្នកគួរជ្រើសយកមែកដែលមានថ្នាំងញឹកតែងមានផ្កាច្រើន និងធំៗ
នៅពេលផ្ការីក វានឹងមានសភាពក្រាស មើលទៅស្រស់ស្អាត។

- ពេលវេលាល្អបំផុតសម្រាប់ទិញផ្កា នោះគឺចាប់ពី ៣ ទៅ ៥ថ្ងៃមុនថ្ងៃបុណ្យចូលឆ្នាំ ព្រោះថា
នៅពេលផ្ការីកគឺនឹងចំថ្ងៃបុណ្យ ២ ៣ ថ្ងៃនោះតែម្ដង។ នៅពេលទិញផ្កាបានដូចបំណង អ្នក
គួរតែដុតគល់វានៅមុនពេលដាក់តាំងនៅក្នុងផើង ហើយអ្នកក៏ត្រូវចាំថា ទឹកក្នុងផើងក៏ត្រូវតែ
ស្អាតផងដែ។ ក្រៅពីនោះ អ្នកក៏គួរដាក់គ្រាប់វីតាមីន B1 និងpotassiumបន្ដិចចូលទៅក្នុងផើងផ្កានោះដើម្បីអោយមានជីវជាតិសម្រាប់បំប៉ន និងចិញ្ចឹមដើម ឬមែកផ្កានោះអោយបាន
ស្រស់ និងបញ្ចេញផ្កាច្រើន។

២/ ជ្រើសរើសដើមផ្កា
- ចំពោះដើមផ្កា អ្នកក៏គួរជ្រើសយកដើមដែលមានថ្នាំងខ្លី និងតូច មែកធំសំខាន់បែកមែកសាខាចេញពីចំណុចតែមួយនៅលើដើម។ ដូច្នេះ ដើមផ្កានេះនឹងមានរូបរាងស្រស់ស្អាត មាន
ទម្ងន់ និងលំនឹងស្មើគ្នា។

- ជាទូទៅ ដើមផ្កាអង្គារសីលតែងបញ្ចេញផ្កាយឺតជាងមែកផ្កា ដូច្នេះអ្នកគួរជ្រើសរើសដើម
ដែលមានផ្ការីកច្រើននៅពេលគៀកនឹងថ្ងៃបុណ្យ។ ប្រសិនអ្នកជ្រើសយកដើមដែលមានផ្កា
តិចខណៈដែលគៀកនឹងថ្ងៃបុណ្យ នោះនៅក្នុងថ្ងៃសំខាន់ៗនៃពិធីបុណ្យ ដើមផ្កានោះនឹង
ចេញផ្កាមិនបានល្អ។

- នៅពេលដាក់ដើមផ្កាចូលទៅក្នុងផើងធំ ដាច់ខាតអ្នកមិនត្រូវស្រោចទឹកច្រើននោះទេ ព្រោះថាដើមផ្កាអង្គារសីល គឺជាប្រភេទរុក្ខជាតិមិនចូលចិត្តទឹកច្រើន មិនដូច្នោះទេ វានឹងត្រូវងាប់ ដោយសារឬសរបស់វាស្អុយ រលួយ៕
22.Jan.2012/08:22AM By:Neak Toch

0 មតិ:

Post a Comment