គ្រាន់តែបានដឹងដំណឹងនេះភ្លាម សប្បាយចិត្តតែម្តង ព្រោះនេះជាអ្វី ដែលកំពុងរង់ ចាំជាយូរមកហើយ។ ទូរស័ព្ទរបស់ Samsung កំពុងតែ ទទួលការពេកនិយ មយ៉ាងខ្លាំង ពីសំនាក់អ្នកប្រើទូរស័ព្ទ វៃឆ្លាតនៅកម្ពុជា។ ដោយសារតែមានតំលៃសមរម្យ ទើបធ្វើឲ្យកំណើន អ្នកប្រើប្រាស់មានការកើនឡើង គួឲ្យកត់សំគាល់។
ថ្វីត្បិតតែវាមានភាព ងាយស្រួលប្រើពិតមែន តែអ្វីដែលជាចំបងសំខាន់នោះគឺ ទូរស័ព្ទទាំងនោះមិនអាចតំលើងភាសារខ្មែរ ឲ្យបានទូលំទូលាយនៅឡើយទេ។ ចំពោះរបៀបតំលើ ងគឺនៅមាន បញ្ហាដោយសារយើងមិនអាចតំលើងវានៅក្នុង STOCK ROM ដូចនេះ បញ្ហាចំពោះ ការប្រើប្រាស់នៅតែចោទ ជាដដែល។ ដំណោះស្រាយបច្ចុប្បន្ន គឺ គេត្រូវតែតំលើងវា ដាក់ក្នុង MIUI Custom ROM ដែលវាមើលទៅ ហាក់ដូចជា មានបញ្ហាច្រើនក្នុង ការប្រើប្រាស់។
ថ្មីៗនេះ តាមរយៈកិច្ចសន្ទនារគ្នាមួយរយៈ ជាមួយអ្នក ផ្តល់ជីវិតអក្សរខ្មែរលើ Android ឈ្មោះ ឬទ្ធី បានបង្ហើបឲ្យដឹងថា បន្តិចទៀតនេះ STOCK ROM របស់ Samsung នឹងអាចតំលើងអក្សរខ្មែរបានឆាប់ៗនេះហើយ។ ចំពោះម៉ូដែលទូរស័ព្ទដែលនឹង ត្រូវតំលើងបានគឺមានដូចជា Galaxy Note , Galaxy S2 និង Galaxy Tab 7 Plus។ ចំពោះម៉ូដែលផ្សេងទៀត គឺអាចនឹងចេញឆាប់នេះហើយ សូមកុំភ្លេចតាមដានជាមួយ ខេមបូដ្រយ ៕
ប្រភព: CamboDroid.
0 មតិ:
Post a Comment