ភ្នំពេញ ៖ យុវជន២នាក់បានធ្វើសកម្មភាពជិះម៉ូតូឆក់ខ្សែកមិនបានសម្រេចត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានដាក់ខ្នោះម្នាក់កាលពីវេលាម៉ោង៩និង៤៥នាទីថ្ងៃទី២៧ខែមករាឆ្នាំ២០១២មុខផ្ទះលេខ៤៦Eo ផ្លូវ២៣២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ សំ វិរៈ ភេទប្រុសអាយុ១៧ឆ្នាំជានិស្សិតឆ្នាំទី១នៃវិទ្យាស្ថានវិជ្ជសាស្ត្រសុខាភិបាលផ្នែកវិទ្យាសាស្ត្រ ស្នាក់នៅផ្ទះលេខPEo ផ្លូវ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។និងជនសង្ស័យម្នាក់ទៀតឈ្មោះ ម៉ាប់ បានជិះម៉ូតូម៉ាកសង់C125 អត់ស្លាកលេខគេចខ្លួនបាត់។
នៅមុនពេលកើតហេតុជនរងគ្រោះជាស្ត្រីម្នាក់មានពាក់ខ្សែកប្លាទីនទំងន់៥ជីបានដើរមកដល់ចំណុចកើតហេតុក៏ត្រូវក្រុមជនល្មើសធ្វើសកម្មភាពជិះម៉ូតូមកក្បែរឆក់ខ្សែកតែមិនបានសំរេចហើយជនសង្ស័យម្នាក់ដែលជិះពីក្រោយបានធ្លាក់ពីលើម៉ូតូក៏ត្រូវកម្លាំងកងរាជអាវុធហត្ថប្រចាំគោលដៅទីនោះឃាត់ខ្លួនបានតែម្ដង។បើតាមសំដីសារភាពរបស់ជនសង្ស័យបានអោយដឹងថាគេធ្វើសកម្មភាពនេះជាលើកទី១ហើយដោយគេទើបតែបានស្គាល់ឈ្មោះ ម៉ាប់ នោះចំនួន២ថ្ងៃប៉ុណ្ណោះហើយជនសង្ស័យធ្លាប់ប្រើប្រាស់ថ្នាំញៀននៅចំណុចតំបន់អង់តែនទួលគោកនិងមានឪពុកម្ដាយធ្វើការនៅមន្ទីរពេទ្យកាល់ម៉ែត្រផងដែរ។ក្រោយពេលខ្លួនសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនល្មើសទៅតុលាការដើម្បីកាត់ទោសតាមផ្លូវច្បាប់៕ 27,Jan,2012/11:43AM
0 មតិ:
Post a Comment