នាពេលថ្មីៗនេះ ក្រុមអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន ជី ហ្គៀ បានបញ្ចេញនូវសមិទ្ធផលថ្មីចំនួនពីរគឺពុម្ពអក្សរខ្មែរ យូនីកូដ និង ក្តារចុចភាសាខ្មែរសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទSmartPhone LG Optimus 2X ដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Android ។
ចាប់ពីថ្ងៃនេះតទៅ រាល់ទូរស័ព្ទ LG Optimus 2X ដែលដាក់លក់នៅតាមទីផ្សារ គឺដំណើរការដោយប្រព័ន្ធ Android v2.3 និងមានពុម្ពអក្សរខ្មែរ យូនីកូដរួចជាស្រេចសម្រាប់ការសរសេរ និង ការអាន ជាពិសេសការបើកមើលវេបសាយអក្សរខ្មែរ។
ជាមួយនឹងពុម្ពអក្សរខ្មែរយូនីកូដដែលមានស្រាប់នៅក្នុងទូរស័ព្ទ LG Optimus 2X (P990)ធ្វើឲ្យយើងកាន់តែងាយស្រួលក្នុងការប្រើប្រាស់ និងការសរសេរអក្សរ ដោយយើងគ្រាន់តែចូលទៅកាន់ Android Market រួចស្វែងរកពាក្យថា “Phum Keyboard” បន្ទាប់មក download និង install នោះយើងនឹងទទួលបានបទពិសោធន៍ថ្មីនៃការប្រើប្រាស់ពុម្ពអក្សរខ្មែរយូ នីកូដ នៅក្នុងទូរស័ព្ទដៃយ៉ាងពេញលេញ។
ចំពោះអតិថិជនដែលកំពុងប្រើប្រាស់ទួរស័ព្ទ LG Optimus 2X ដែលមានប័ណ្ណធានាត្រឹមត្រូវ ក្រុមហ៊ុន ជី ហ្គៀ នឹងធ្វើការដំឡើងពុម្ពអក្សរខ្មែរយូនីកូដ ដោយមិនគិតថ្លៃសេវា។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមជ្ឈមណ្ឌលសេវាកម្ម LG ស្ថិតនៅអគារលេខ 188 មហាវិថីម៉ៅសេទុង ឬតាមទូរស័ព្ទ 023 22 54 54។
ក្រុមអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន ជី ហ្គៀ កំពុងតែខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យទូរស័ព្ទ LG ស្មាតហ្វូន (ឬ Optimus ស៊េរី) ទាំងអស់ អាចប្រើប្រាស់ពុម្ពអក្សរខ្មែរយូនីកូដ បានយ៉ាងពេញលេញ។ ក្រុមហ៊ុនជី ហ្គៀនឹងបន្តខិតខំឲ្យកាន់តែខ្លាំងថែមទៀតដើម្បីឲ្យអ្នកប្រើប្រាស់ ទូរស័ព្ទស្មាតហ្វូនម៉ាក LG ទទួលបានអត្ថប្រយោជន៍កាន់តែច្រើនៗ ដើម្បីជួយសម្រួលដល់ការងារ ការសិក្សា និងការកម្សាន្ដ ៕29,Jan,2012/07:22AM
0 មតិ:
Post a Comment