www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, January 25, 2012

របងក្រុមហ៊ុនកាំមីន​តែល​ទទួលគ្រោះអាសន្ន

ភ្នំពេញ ៖ រថយន្តដឹកទឹកកក​ ទំនង​ជាអ្នកបើកមិនទាន់អស់ជាតិស្រវឹង ព្រោះចូលឆ្នាំចិន បាន​បោះពួយអាក្តាមយ៉ាងលឿនពន្លះ​ របងក្រុមហ៊ុនកាំមីនតែល ដែល​​មាន​ទីតាំងកែង​ផ្លូវលេខ៨៨ និងវិថីព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់​ស្រះចក ខណ្ឌដូនពេញ កាល​ពី​វេលាម៉ោង​៥​និង​១៥នាទីព្រឹកថ្ងៃទី២៥ មករា ២០១២នេះ។ នៅក្នុង​ហេតុ​ការណ៍គ្រោះថ្នាក់ខាងលើ​នេះ​មិនមាន​អ្នក​​រង​របួសនោះទេ គ្រាន់តែបាក់របងថ្ម​របស់​ក្រុម​ហ៊ុនកាំមីន​តែលប៉ុណ្ណោះ។



សាក្សីដែលឃើញហេតុការណ៍បាននិយាយ​ថា នៅវេលាម៉ោងជា ៥ព្រឹក​ព្រលឹម​ថ្ងៃទី២៥ មករា គេឃើញរថយន្ត​ធុន​កូរ៉េ​២​តោន​កន្លះដឹក​ទឹកកកពេញបើក​តាម​បណ្តោយ​វិថី​ព្រះស៊ី​សុវត្ថិ​ឆ្ពោះទៅទិសខាងត្បូង​ក្នុងល្បឿន​លឿន​ លុះដល់​កែង​ផ្លូវលេខ៨៨ សង្កាត់ស្រះ​ចក ខណ្ឌ​ដូន​ពេញ រថយន្តបានចាក់គួរបត់ស្តាំ​ទំនង​ជាអ្នកបើក​សល់​ជាតិស្រវឹងពីយប់ក៏ជ្រុល​ចង្កូត​ឡើង​លើចិញ្ចើម​ផ្លូវហើយគេចស្លាកសញ្ញា​បង្ហាញ​ផ្លូវ​រួច​បន្ត​​ទៅ​បុករបងថ្មក្រុមហ៊ុន​កាំមីនតែល បណ្តាល​ឲ្យបាក់​រលំប្រហែល​តែម្តង។ អ្នកបើក​រថយន្តបម្រុង​បើក រត់តែភ្លាមៗនោះ​ក៏​ត្រូវ​កម្លាំង​កង​សន្តិសុខ​ប្រចាំការក្រុម​ហ៊ុន​ខាងលើបានចេញមក​ស្ទាក់​ចាប់​ទាំងរថយន្តនិងអ្នកបើក។ អ្នកបើក​បរ​​ឈ្មោះ​ខឿន ខា ភេទប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​សិប្បកម្មផលិតទឹកកក ក្នុង​សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ៕ 25,Jan,2012/10:15AM

0 មតិ:

Post a Comment